ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ឃាង ភារម្យ អ្នក នាំ ពាក្យ សាលា ខេត្ត ព្រះសីហនុ នៅរសៀលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ បានផ្តល់តុល្យការពីករណីលិចទូកមួយគ្រឿងនៅដែនសមុទ្រកម្ពុជា ។

លោកបានអះអាងថា នៅ វេលា ម៉ោង ១០និង៣០ នាទី ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយ ទទួល បាន ព័ត៌មាន ពី ប្រជានេសាទ បាន រកឃើញ មនុស្ស ០១នាក់ ភេទប្រុស និង សាកសព អណ្ដែត ទឹក ១នាក់ ភេទ ស្រី នៅ ត្រង់ ចំណុច 10°18’N 103 °30 ‘E ។ ចំពោះ អ្នក ដែល នៅ រស់ យក មក ប្រគល់ ឱ្យ អធិការ ដ្ឋាន នគរបាល ក្រុង កោះរ៉ុង ដោយ ឡែក សាកសព អណ្ដែត ទឹក យក ទៅ ទីបញ្ជាការ អង្គភាព បង្ក្រាប បទ ល្មើស លើ ផ្ទៃ សមុទ្រ ដើម្បី ប្រគល់ បន្តទៅ មន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ធ្វើ កោសល្យវិច័យ ។

លោកបានបន្តថា តុល្យការចុងក្រោយ គិតត្រឹមម៉ោងនេះ ជនរងគ្រោះដោយសារលិចទូកនៅ ចំណុច និយាមកា១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ជួយសង្គ្រោះបាន២០នាក់ ដោយមានស្លាប់១នាក់ និងបាត់ខ្លួន២១នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក។