ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ អនុគណៈកម្មការ វាយតម្លៃ​ពន្ធ​លើដី​ធ្លី មិនបាន​ប្រើប្រាស់ ប្រចាំឆ្នាំ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​វត្តមាន​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង ។

​លោក វង្ស ឌី​ណា ប្រធាន​សាខា​ពន្ធដា​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​ឱ្យដឹងថាៈ កិច្ចប្រជុំ​អនុគណកម្មការ​នេះ គឺធ្វើឡើង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សកម្មភាព​ការងារ នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើដី​ធ្លី មិនបាន​ប្រើប្រាស់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង និង ការធ្វើ​បច្ចុប្បន្នភាព បញ្ជី​ឈ្មោះ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​មួយ ច្បាស់លាស់ ក្នុងការ​ឈានទៅ​ការប្រមូល​ពន្ធ ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​ប្រសិទ្ធ ភាព​ខ្ពស់ នៃ​ចំណូល​ថវិកា​របស់​ជាតិ ។​

​លោក វង្ស ឌី​ណា បានបញ្ជាក់​ទៀតថាៈ កន្លងមកនេះ មន្ត្រី​ជំនាញ បាន​គោរព​តាម គោលការណ៍ នៃ​ការប្រមូល​ពន្ធ​លើដី​ធ្លី ដែល​មិនបាន​ប្រើប្រាស់ ទៅតាម​ច្បាប់ ហើយ​ការប្រមូល​ពន្ធ កន្លងមកនេះ គឺ​បាន​ឆ្លើយតប​តាម​ផែនការ និង​សកម្មភាព ដែលមាន​ការចូលរួម ពី​ប្រជាពលរដ្ឋ ទាំងនេះ​ដោយសារ​កិច្ចសហការ​ល្អ​របស់ អាជ្ញាធរ គ្រប់​មូលដ្ឋាន រួមទាំង​ម្ចាស់​អចលនទ្រព្យ បាន​យល់ដឹង អំពី​កិច្ចការ​បង់ពន្ធ​លើកដី​ធ្លី មិនបាន​ប្រើប្រាស់​នេះ ។​

​នៅក្នុង​ឱកាស​នោះដែរ លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​នូវ ការកោតសរសើរ​ដល់ ក្រុមការងារ​អនុគណៈកម្មការ​វាយតម្លៃ​ដីធ្លី ដែល​បាន​សហការ រួមគ្នា ប្រមូល​ពន្ធ​លើដី​ធ្លី ដែល​មិនបាន​ប្រើប្រាស់ នៅ​គ្រប់​មូ​ដល​ដ្ឋា​ន ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ ។​

​លោកស្រី ប៊​ន សុ​ភី ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​នៃ​អនុគណៈកម្មការ​ទាំងអស់​ត្រូវតែ​រួមសហការ គ្នា​បន្តទៀត ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន លើ​ការប្រមូល​ពន្ធ ឱ្យបាន​លើស​ផែនការ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ នៃ​ការប្រមូល​ពន្ធ មាន​ប្រសិទ្ធភាព​ខ្ពស់ អាជ្ញាធរ​មូលដ្ឋាន ទាំងអស់ ត្រូវ​បង្កើន​នូវ​កិច្ចសហការ​ជាមួយ មន្ត្រី​ជំនាញ​សាខា​ពន្ធដា និង​ជំនាញ​ពាក់ព័ន្ធ ក្នុងការ​ផ្សព្វផ្សាយ អំពី​ច្បាប់​គតិយុត្តិ​នានា ស្តីពី​ការបង់ពន្ធ​លើដី​ធ្លី ដែល​មិនបាន​ប្រើ ប្រាស់ ដោយ​ធ្វើបញ្ជី​បច្ចុប្បន្នភាព ឱ្យបាន​ច្បាស់លាស់ សម្រាប់​ម្ចាស់​អចលនទ្រព្យ ដែលមាន​ដី​មិនបាន​ប្រើប្រាស់ ដើម្បី​មន្ត្រី​ជំនាញ មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុងការ​ប្រមូល​ពន្ធ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕/V​