ក្រសួងការបរទេស​ក​ម្ពុ​ជា បង្ហាញ​លទ្ធផល នៃ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់ រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ទីក្រុង​ញូវយ៉ក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​របស់ រដ្ឋមន្ត្រីការបរទេស​អាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាស​នៃ​សម័យប្រជុំ​លើក​ទី​៧៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ។​