នៅក្នុង​ឱកាស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ហ្កំ​ប៊ី និង​ប្រ​ស៊ី​ល ដើម្បី​ពិភាក្សា​អំពី ការលើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​។ នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ។ នេះ​បើ​យោងតាម សេចក្តី​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

Sep 23, 2022

កម្ពុជា បាន​ពិភាក្សា អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​ហ្កំ​ប៊ី និង​ប្រេ​ស៊ី​ល​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នៅក្នុង​ឱកាស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៧ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ហ្កំ​ប៊ី និង​ប្រ​ស៊ី​ល ដើម្បី​ពិភាក្សា​អំពី ការលើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​។ នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Louise Mushikiwabo អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ។ នេះ​បើ​យោងតាម សេចក្តី​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា ដែល​បាន​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​