អ្នកនាំពាក្យក្រសួងកិច្ចការអឺរ៉ុបនិងការបរទេសបារាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២២តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានប្រកាសតម្កល់សេចក្តី
សម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលផ្តន្ទាទោស ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមឱ្យជាប់ពន្ធនាគារ
អស់មួយជីវិតពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសន្ធិសញ្ញាក្រុងហ្សឺណែវ។ប្រទេសបារាំងសូមវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចនេះ។