ដោយៈតារារិទ្ធ(ភ្នំពេញ)នៅវេលាម៉ោង​៥:២២នាទីល្ងាចថ្ងៃទី២៣កញ្ញានេះ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយ ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេស គុយបាដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ ថ្ងៃពីថ្ងៃទី២៤ដល់២៧ខែកញ្ញា ។

សម្ដេចតេជោបានបង្ហោះសារនៅក្នុងហ្វេស បុកសម្តេចថាៈ”ក្នុងរយៈពេល៦២ឆ្នាំនៃទំនា ក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់ រយៈពេល៤៣ឆ្នាំ(១៩៧៩.២០២២)គឺស្មើនឹង ២/៣នៃការធ្វើដំណើរទាំងមូល។ទស្ស នកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ ២០០០។២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ច សារជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។

សូមអរគុណប្រជាជនគុយបាដែលបាន ជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួល រលំរបបប្រល័យពូជសាសន៍ប៉ុលពត។(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕”