​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​បុរស​រុស្ស៊ី​ក្នុង​វ័យ​បំរើកងទ័ព​បាននាំគ្នា​ភៀសខ្លួន​ចេញពី​រុស្ស៊ី​ទាំង​ហ្វូងៗ​ចាប់ពី​ថ្ងៃ​សុក្រ ទាំង​តាម​យន្តហោះ​និង​តាម​ជើង​គោក​ដោយ​បង្ក​ការកកស្ទះ​ចរាច​រណ៍​នៅតាម​​ច្រកព្រំដែន ដើម្បី​គេច​ចេញពី​ចាប់​ចូល​ធ្វើ​ទាហាន​ទៅ​ប្រយុទ្ធ​នៅ​អ៊ុ​យក្រែន បន្ទាប់​ពី​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន ប្រកាស​កំណែន​ទ័ព​មួយផ្នែក​។​

​យានយន្ត​ទាំងជួរលាតសន្ធឹង​ប្រមាណ​១០​គីឡូម៉ែត្រ​នៅ​តាម​ដងផ្លូវ​ឆ្ពោះទៅកាន់​ព្រំដែន​ហ្ស​ក​ហ្ស៊ី​(Georgia)​នេះ​បើ​តាម​សេវា​ផែនទី​Yandex Maps​របស់​រុស្ស៊ី​។​រថយន្ត​ទាំង​ជួរ​ក៏​ត្រូវបាន​គេ​សង្កេតឃើញ​នៅ​​ព្រំដែន​កា​ហ្សាក់​ស្ថាននិងហ្វាំងឡង់ ដោយ​អ្នកខ្លះ​បាន​បោះបង់​ចោល​រថយន្ត​របស់​គេ​និង​ធ្វើដំណើរ​ដោយ​ជើង​។​

​រថយន្ត​តម្រង់​ជួរ​រង់ចាំ​ឆ្លងកាត់​ព្រំដែន​រុស្ស៊ី​ចូល​ហ្វាំង​ឡ​ង់​កាលពី​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា

​ក្នុងពេល​ជាមួយគ្នា ជើងហោះហើរ​រាប់សិប​ចេញពី​រុស្ស៊ី ដែល​សំបុត្រ​លក់​ថ្លៃ​កប់​ពពក បាន​ដឹក​បុរសៗ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​នានា​ដូចជា តួ​ក​គី អា​ម៉េនី អា​ស៊ែ​បៃសង់​និង​ស៊ែ​ប៊ី​កន្លែង​ដែល​ជន​​ជាតិ​រុស្ស៊ី​មិន​ចាំបាច់​មាន​ទិដ្ឋាកា​។​

​ក្នុងចំណោម​អ្នក​ទៅដល់​តួ​ក​គី រួម​មាន​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ដែល​បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តា​ន់​ប៊ុល​ជាមួយនឹង​វ៉ា​លី​ស​មួយ​និង​សាក់​កាដូ​មួយ ហើយមាន​ផែនការ​ចាប់ផ្តើម​ជំ​វិត​នៅ​អ៊ីស្រាអែល​។​បុរស​នេះ​បាន​​និយាយថា​«​ខ្ញុំ​ប្រឆាំង​សង្គ្រាម ខ្ញុំ​នឹង​នឹង​មិន​ជា​ផ្នែក​នៃ​វា​ទេ​ដោយ​មិន​ចង់​ក្លាយ​ជា​ឃាតករ​។​ខ្ញុំ​នឹង​មិន​ទៅ​សម្លាប់​មនុស្ស​ទេ​»​។​

​បុរស​រុស្ស៊ី​ខ្លះ​ក៏​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ក្បែរ​ខាង​បេឡា​រូស តែ​នៅ​តែ​មាន​ហានិភ័យ​ដោយសារតែ​បេឡា​រូស​ជា​សម្ពន្ធមិត្ត​រុស្ស៊ី​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក ពូ​ទីន កាលពី​ថ្ងៃ​ពុធ​បានប្រកាស​កំណែន​មួយផ្នែក​គឺ​រើស​ទាហាន​បំរុង​៣០០.០០០​នាក់​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​រុស្ស៊ី​បាន​ព្យាយាម​រម្ងាប់​ក្តីបារម្ភ​របស់​សារ​ធា​រណ​ជន​អំពី​កំណែន​ទ័ព​នេះ ហើយ​ក្រសួង​ការពារជាតិ​បាន​និយាយថា អ្នកធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា ទូរគមនាគមន៍​ឬ​ហិរញ្ញវត្ថុ​​និង​អ្នកកាសែត​នឹង​ត្រូវ​លើកលែង​ពី​ការ​ហៅចូល​ទាហាន ដើម្បី​«ធានា​ប្រតិបត្តិការ​»​ក្នុង​វិស័យ​ទាំង​នោះ​៕

ប្រជាជនរុស្ស៊ីក៏សំរុកចេញតាមយន្តហោះ