ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នាវា​កងទ័ពជើងទឹក​កាណាដា មួយគ្រឿង ឈ្មោះ HMCS WINNIPEG (FFH 338) ដឹកនាំ​ដោយ វរ​នា​វី​ទោ អាន​និក ហ្វ័​រ​ទីន មេបញ្ជាការ​នាវា ដែល​បាន​ចូល​សំចត នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

​លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង មូលដ្ឋាន​សមុទ្រ និង​នាយ​នា​វី ជាច្រើនរូប បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍ ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ពជើងទឹក​ទាំងពីរ កម្ពុជា​-​កាណាដា​។​

​ប្រភពពី​មន្ត្រី​បច្ចេកទេស កង​ទ​ព័​ជើង​ទឹក​កម្ពុជា បាន​ឲ្យ​ដឹងថាៈ នាវា​ឈ្មោះ HMCS WINNIPEG (FFH 338) នេះ មាន​បណ្តោយ ១៣៤,២ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ជំរៅ​ទឹក ៧,១ ម៉ែត្រ ទំងន់​ផ្ទុក ៥.១០០ តោន មាន​នាវិក​សរុប​ចំនួន ២៥៥ នាក់
​ដឹកនាំ​ដោយ មេបញ្ជាការ Cdr Annick Fortin (​វរ​នា​វី​ទោ អាន​និក ហ្វ័​រ​ទីន​) ព្រមទាំង​មាន​ឧទ្ធម្ភាគចក្រ (Helicopter CH-148) ចំនួន​មួយគ្រឿង​ផងដែរ​៕/V​

នាវា​កងទ័ពជើងទឹក​កាណាដា  ឈ្មោះ HMCS WINNIPEG (FFH 338)

នាវា​កងទ័ពជើងទឹក​កាណាដា  ឈ្មោះ HMCS WINNIPEG (FFH 338)

នាវា​កងទ័ពជើងទឹក​កាណាដា  ឈ្មោះ HMCS WINNIPEG (FFH 338)

លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង មូលដ្ឋាន​សមុទ្រ និង​នាយ​នា​វី ជាច្រើនរូប បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍គណៈប្រតិភូនាវា​កងទ័ពជើងទឹក​កាណាដា  ឈ្មោះ HMCS WINNIPEG (FFH 338)

លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង មូលដ្ឋាន​សមុទ្រ និង​នាយ​នា​វី ជាច្រើនរូប បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍គណៈប្រតិភូនាវា​កងទ័ពជើងទឹក​កាណាដា  ឈ្មោះ HMCS WINNIPEG (FFH 338)