​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុ​ប្រធាគ​ណ​បក្ស ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​មានប្រសាសន៍ថាៈ នៅ​ទូទាំង​ខេត្តស្វាយរៀង វត្ត​ចំនួន ២៤៦​វត្ត បានទទួល​ទេយ្យវត្ថុ និង​បច្ច័យ​កសាង ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។

​លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ នាំយក​នូវ​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ​ចំនួន ២៦ វត្ត ស្ថិតក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្នុងឱកាស​ភ្ជុំបិណ្ឌ​វេន​ទី​១៤ នៅ​ស្នាក់ការ​គណបក្ស​ស្រុក​រមាសហែក នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ ។

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ សុខទុក្ខ ពី​សំណាក់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ដោយ​ក្តី​នឹករលឹក ។

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុ​ប្រធាគ​ណ​បក្ស ប្រជាជន​កម្ពុជា

​សូម​រំលឹក​ផងដែរ​ថា ចាប់តាំងពី​បិណ្ឌ​ទី​១ រហូតដល់​បិណ្ឌ​ទី​១៤ នេះ នៅ​ទូទាំង ខេត្តស្វាយរៀង វត្ត​ចំនួន ២៤៦ វត្ត ទទួលបាន​នូវ​ទេយ្យវត្ថុ​មួយចំនួន និង​បច្ច័យ​កសាង នៅ​គ្រប់​វត្ត ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​, លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បានការ​ចូលរួមចំណែក ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស លោក លោកស្រី ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ក្រុង​ស្រុក​ទាំង ៨ នៃ​ខេត្តស្វាយរៀង ដែលមាន​សុទ្ធា​ជ្រះថ្លា ចាប់មគ្គផល​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ។​

​ក្នុងឱកាស​នោះ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​៖ ១.​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា មិនត្រូវ​ឲ្យ​បាត់បង់​សមាជិក​ណា ម្នាក់​ក្នុងឱកាស​បិណ្ឌ​ភ្ជុំ​នេះ​ទេ កុំ​ឲ្យ​សប្បាយ​ក្លាយជា​ទុក្ខ ។ ២. ជៀស​ឲ្យ​ផុតពី​ការប្រើ ប្រាស់​គ្រឿងញៀន (​ទាំង​ការសេព ការជួញដូរ​គ្រឿងញៀន និង​ការសេព​គ្រឿង​ស្រវឹង​)
៣. ត្រូវ​ចូលរួម​គោរព​តាម​វិធានការណ៍ ៣​ការពារ​៣​កុំ ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ជំងឺឆ្លង​ផ្សេងៗ ចូលក្នុង​សហគមន៍ ជាពិសេស ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា ។ ៤. ជៀស​ឲ្យ​ឆ្ងាយ​ពី​ការប្រព្រឹត្ត​នូវ ល្បែងស៊ីសង ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សង្គមជាតិ និង​សង្គម​គ្រួសារ​៕/V​

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន  នាំយក​នូវ​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ​ចំនួន ២៦ វត្ត ស្ថិតក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្នុងឱកាស​ភ្ជុំបិណ្ឌ​វេន​ទី​១៤