ដោយៈ វ៉ៃ​កូ / ស្វាយរៀង​៖ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា ព្រមទាំង លោក លោកស្រី​ជា គណៈ​កិត្តិយស គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​បន្ត​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ មនុស្សធម៌​របស់​សាខា ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ មាន​ចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារ​មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នករស់នៅ​ជាមួយ មេរោគ​អេដស៍ និង​ទីទ័លក្រ ចំនួន ១៦៦ គ្រួសារ បន្ថែមទៀត មកពី ១៦ ឃុំ ក្នុងស្រុក​រមាសហែក ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ងាយ​រង គ្រោះ នៅតាម​សហគមន៍ អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ស្រុក បានស្នើ​សុំ​ជំនួយ​ពី សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឯកភាព​ក្នុងការ​ដោះស្រាយ ជូន​ពួកគាត់​នៅតាម​ក្រុង ស្រុក​ទាំង ៨ ឲ្យ​ទាន់ពេលវេលា នារ​ដួ​វ​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ ។

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រសាសន៍​សំណេះសំណាល​ផ្តាំផ្ញើ សូម​បងប្អូន​យកចិត្តទុកដាក់ អំពី​ការប្រកប​របរ ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​ការថែទាំ​សុខភាព​រស់នៅ ប្រកបដោយ​អនាម័យ​ជាពិសេស ការ​អនុវត្តិ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម ។

​លោកស្រី ក៍បាន​ជម្រាបជូន​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ថា ដោយ​មើលឃើញ ការលំបាក នា​ចុងរដូវ​វស្សា​ឆ្នាំ ២០២២ នេះ ក៏ដូចជា​រៀងរាល់ឆ្នាំ ពិសេស​ការរីក​រាល ដាល​ជាស​កល នៃ​ជំងឺ​កូ​វីដ​-១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានសម្រេច ដោះស្រាយ ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា នូវ​ស្បៀង សម្ភារ​ប្រើប្រាស់ ថវិកា ដល់​ប្រជាជន​ងាយ​រងគ្រោះ​មហន្តរាយ ផ្សេងៗ ដែល​រស់​នៅតាម​ភូមិ ឃុំ​មួយចំនួន ក្នុង​ក្រុង ស្រុក​ទាំង ៨ នាពេល​កន្លងមក និង​ពេលខាងមុខ​ទៀត ។ ដូច​បងប្អូន​ទាំងអស់ គ្នា​ដឹង​ហើយ​ថា កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​នៃ​សមាគមជាតិ ក្នុង​វិស័យ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខលំបាករ​បស់ ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​មហន្តរាយ​ទូទាំងប្រទេស ដែល​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​ន​ណារ​ម្នាក់​ចោល ។

ទោះបី​នៅពេលនេះ សម្តេច​ប្រធាន មិនបាន​អញ្ជើញ​មក​ផ្ទាល់ ក៏ពិតមែន ប៉ុន្តែ​រាល់​សកម្មភាព ចែក​អំណោយ សម្តេច​តែងតែ​ឱ​ក្រុមការងារ នៅតាម​បណ្តា​សាខា អនុសាខា ពាំ​នាំនូវ​បណ្តាំ ការ​សាក សួរសុខទុក្ខ​ជាប្រចាំ និង​រំលឹក​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​លក្ខណៈ​ត្រៀម បង្ការ​ជានិច្ច​នូវ គ្រោះមហន្តរាយ​នានា ព្រោះ​បច្ចុប្បន្ន នៅលើ​ពិភពលោក ក៏​ដូច​ប្រទេស​កម្ពុជា​យើង តែង​ទទួលរង​នូវ​ផលប៉ះពាល់ ការផ្លាស់ប្តូរ​អាកាសធាតុ នៅ​គ្រប់ពេលវេលា មិន​ថា​ទីណា កន្លែង​ណា​នោះទេ បង្ករ​ឡើង​នូវ​គ្រោះ មហន្តរាយ ញឹកញាប់ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់​កន្ត្រាក់ ជាដើម ។

ពិសេស ជាងនេះទៅទៀតនោះ ​គ្រោះមហន្តរាយ ដែល​បង្ករ​ដោយ​មនុ​ស្សគឺ គ្រោះថ្នាក់​ចរាចរណ៍ ការប្រើប្រាស់​គ្រឿងញៀន និង​ការប្រើប្រាស់​អំពើហិង្សា នៅក្នុង​គ្រួសារ នៃ​សង្គមជាតិ និង​កត្តា​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ​ចំពោះ មុខ​នោះ​គឺ​ជន​ដែល​ងាយ​រងគ្រោះ មាន​ចាស់ជរា​ឥត​ទីពឹង ជនពិការ កុមារកំព្រា ស្ត្រី​មេម៉ាយ​មានកូន​ច្រើន អ្នករស់នៅ ជាមួយ​មេរោគ​អេដស៍ ដូច​យើង​ឃើញ​នៅពេលនេះ​ស្រាប់ ។

អំណោយ​សាខា​បាន​ចែកជូន ក្នុង ១ គ្រួសារ ទទួលបាន​អង្ករ ៣០ គ​.​ក្រ មី​១​កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦​ដប កន្ទេល​ជ័រ​បត់ ១ ឃី​ត​១​កញ្ចប់ (​ភួយ មុង សារុង ក្រមា ) និង​ថវិកា​ធ្វើដំណើរ ៥០.០០០ រៀល ៕/V​