​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ លោក ព្រឹម រដ្ឋា អភិបាលរង​ខេត្តកំពង់ធំ លោក សាយ គឹម​ឡ​ម អភិបាលស្រុក​ស្ទោង ចុះ​ត្រួតពិនិត្យ និង​តាមដាន​ស្ថានភាព​កម្ពស់​ទឹក នៅក្នុង​អាងទឹក ៣០ កញ្ញា ដែល​បាន​ឡើងដល់​ចំណុច ប្រកាសអាសន្ន​។​

​លោក ព្រឹម រដ្ឋា បាន​ឲ្យ​មន្ទីរ​ធនធានទឹក និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ គណៈកម្មការ​គ្រប់គ្រង អាងទឹក​ទឹក ៣០ កញ្ញា ត្រូវ​តាមដាន​ត្រួតពិនិត្យ នឹង​បើកទ្វារ​ទឹក ទាំងអស់ ដើម្បី​ឲ្យ​ស្ថានភាព​ទឹកស្ទឹង និង​អាងទឹក ៣០ កញ្ញា ស្រក​ចុះ​លឿន ដើម្បី​កុំ​ឲ្យ​មាន​កម្ពស់​ទឹក នៅក្នុង​អាង​ឡើង​ខ្ពស់​។​

​ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត ក៏​បានឱ្យ​រដ្ឋបាល​ស្រុក​ស្ទោង និង​អាជ្ញាធរ​ភូមិ ឃុំ ទាំងឡាយ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង ដែល​នៅតាម​បណ្ដោយ​ស្ទឹង​ស្ទោង ត្រូវធ្វើ​ការតាមដាន និង​រាយការណ៍ អំពី​ស្ថាន​ទឹក​ស្ថានភាព​ទឹកស្ទឹង​ស្ទោង ដែល​កំពុងតែ កើនឡើង​ខ្លាំង ដែល​បណ្ដាលមកពី​ការធ្លាក់​ភ្លៀង នៅ​ក្បាល​ស្ទឹង​ស្ទោង ឯ​ខេត្តព្រះវិហារ ឲ្យ​បានជា​ប្រចាំ​។​

​លោក​អភិបាលរង​ខេត្ត បាន​បន្ថែមថាៈ បើតាម​ស្ថានភាព​ទឹក ដែល​កំពុង​ហក់​ឡើង​ខ្លាំង និង​ទឹកស្ទឹង​ស្ទោង នៅពេលនេះ ក៏ដូចជា​ស្ថានភាព​អាកាសធាតុ ដែល​ព្រះរាជា​ណា ចក្រ​កម្ពុជា​យើង កំ​ពរ​ង​ឥ​ទ្ធ​ពល​ទឹកភ្លៀង ទឹកស្ទឹង នឹង​បន្ត​ហក់​ឡើង​ខ្ពស់ជាង​នេះ​។​

​ជា​ចុងក្រោយ លោក ព្រឹម រដ្ឋា ក៏បាន​ឲ្យ​រដ្ឋបាល​ឃុំ ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ​មើល​តាម​ប្រព័ន្ធ​លូ​ទាំងឡាយ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដែលមាន​ការកកស្ទះ ត្រូវតែ​កាយ​បើក ឲ្យ​ទូលាយ​ជាង​មុន ដើម្បី​រំដោះ​ទឹក ឲ្យ​បាន​ឆាប់​ស្រក​បាន​លឿន​។​

​គួរបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​ស្រុក​ស្ទោង បាន​ជូនដំណឹង​រួចហើយ ស្តីពី​ស្ថានភាព កម្ពស់​ទឹកស្ទឹង​ស្ទោង និង​អាងទឹក ៣០ កញ្ញា ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំណែកឯ​ទឹកជំនន់​នៅ​ឃុំ​ប្រឡាយ នៅក្នុង​ស្ថានភាព ពីរ​ថ្ងៃ​ចុងក្រោយ​នេះ គឺមាន​ការ​ស្រក ជា​បន្តបន្ទាប់​ហើយ​៕/V​