ដោយ:សុក្ខារិន /ពោធិសាត់:ប្រជាពលរដ្ឋដែលងាយរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ចំនួន៤៤២គ្រួសារ ត្រូវបានសាខាកាក បាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ឆ្លើយតបបន្ទាន់ដោយបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដើម្បីជួយសម្រួលដល់ជីវភាពរសនៅ នៅថ្ងៃទី២៣​ខែកញ្ញា ឆ្នាំ២០២២ នៅវត្តបំណក់ ក្នុងមួយគ្រួសារៗទទួលបានមាន អង្ករ មី និងទឹកត្រី។ពិធីប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ។

លោក គឺ គឹមណូ អភិបាលរង តំណាងលោក លីវ សេងហ៊ីម ប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រគរ បានជម្រាបជូនថា ស្ថានភាពជំនន់ទឹកភ្លៀងដែលបានគ្របដណ្តប់ក្នុងឃុំឈើតុំ ស្រុកក្រគរ មានប្រភពមកពីភ្នំឱរ៉ាល់មានក្បាលស្ទឹងសំខាន់ៗទើបធ្វើឱ្យភូមិសាស្ត្រឃុំឈើតុំទឹកឡើងយ៉ាងគំហុកធ្វើឱ្យប៉ះពាល់ភូមិចំនួន៧ក្នុងចំណោម១២ភូមិក្នុងនោះភូមិចំនួន៥ និងមានប្រជាពលរដ្ឋចំនួន១១៧៤គ្រួសារ ដែលទទួលរងធ្ងន់ធ្ង។

ជំនន់ទឹកភ្លៀងនេះបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចរួមមានផ្លូវគ្រួសក្រហម១០ខ្សែ ផ្លូវដីស៣ខ្សែ លូកាត់ផ្លូវ១កន្លែង ស្រុតតូបលក់ដូរក្នុងផ្សាបំណក់៧បាក់របងសាលាបឋមសិក្សាអស់ប្រវែង៦៤ម៉ែត្រជាសំណាងល្អដោយសារពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ក្រោយការស្តាប់របាយការរួចមក លោកស្រី លាងហៃ ជាវ តាយ បានថ្លែងថា ការផ្តល់ជូនអំណោយមនុស្សធម៌នាពេលនេះ ក៏ដូចនាពេលកន្លងមក គឺអនុវត្តទៅតាមគោលការណ៍និងអនុសាសន៍ដ៏ថ្លៃថ្លាឥ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលឱឲ្យសាខាកាកបាទក្រហមកម្ពុជាគ្រប់ឲខេត្ត រាជធានី ផ្តោតការយកចិត្តទុកដាក់ និង ផ្តល់អាទិភាព ចំពោះប្រជា​ពលរដ្ឋរងគ្រោះ ធ្ងន់ធ្ងជាងគេជាមុន ហើយក៏មិនភ្លេច ពីការលំបាកខ្វះខាត របស់បងប្អូន ដែលរងការប៉ះពាល់ ដោយកត្តាផ្សេងៗ នោះដែរ ឋ៕សរន