ផ្លូវការ​ហើយ ! សម្ដេច​ក្រឡាហោម ស ខេង ចុះ​ពិនិត្យ​ទីតាំង​សាងសង់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ថ្មី​

​ដោយៈ ឫទ្ធិ​ស័ក្តិ / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​សាងសង់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ថ្មី ស្ថិតនៅ​ភូមិ​ខ្វារ សង្កាត់​ដង្កោ ខណ្ឌដង្កោ ​ភាគខាងត្បូង រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

​គួរ​បញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ បានធ្វើ​លិខិត​គោរព​ជូន សម្តេច​ក្រឡាហោម ស ខេង ស្នើសុំ​គោលការណ៍​អនុញ្ញាត​ដោះដូរ​ទីតាំង អគារ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែលមាន​ទីតាំងនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។