មន្ត្រីជាន់ខ្ពស់​របស់ អ​.​ស​.​ប​. ទទួលបន្ទុក​កិច្ចការ​ច្បាប់​បំពេញ​ទស្សនកិច្ច នៅក្នុង​រមណីយដ្ឋាន​អង្គរ

​ដោយៈ​បាយ័ន / សៀមរាបៈ ក្នុងអំឡុងពេល​បំពេញបេសកកម្ម នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ លោក Stephen Mathias ឧបការី​លោក​អគ្គលេខាធិកា អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) និង​ជា នាយក​ទទួលបន្ទុក ការិយាល័យ​កិច្ចការ​ច្បាប់ និង​លោកស្រី Lynn Goldman Mathian ដែលជា​ភរិយា បាន​ឆ្លៀតពេល​មក​បំពេញ​ទស្សនកិច្ច ស្វែងយល់​អំពី ការគ្រប់គ្រង រមណីយដ្ឋាន​អង្គរ​។

​បើតាម​ប្រភពព័ត៌មាន​ពី អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថាៈ មន្ត្រីជាន់ខ្ពស់​របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​ច្បាប់​ខាងលើ បានទទួល​យ៉ាង​រាក់ទាក់ ពី​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ គណៈប្រតិភូ បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទនាគព័ន្ធ សួន​រុក្ខជាតិ​អង្គរ ជាដើម​៕/V