​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុងឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ង៉ែត ចាន់​ថុ​ន ក្រុមការងារ​គណៈកម្មាធិកា​រ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ព្រមទាំង​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ បាន​ចុះ​សំណេះសំណាល និង​ផ្តល់​អំណោយ​ដ៍​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ចំនួន ៥៤ គ្រួសារ នៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ និង​នៅ​បេនឡាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ចំនួន ២៦​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ទួល​សុវត្ថិភាព​។​

​អំណោយ​ទាំងនោះ រួមមាន ក្នុង​១​គ្រួសារៗ ទទួលបាន​អង្ករ ២៥ គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ ១​យួរ ទឹកបរិសុទ្ធ ១​កេស ។

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ចម្ងាយ ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ក្តី​នឹករលឹក ជានិច្ចកាល សម្តេច​តែងតែ យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ ។​

​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ សូម​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ កំពុង​ជួប​ការលំបាក​៕/V​