ដោយៈ បាយ័ន / សៀមរាបៈ យោងតាម​តម្រូវការ​ជាក់ស្តែង រដ្ឋបាល​ខេត្តសៀមរាប បាន​សូម​ជម្រាប​ដល់​សាធារណជន​ទាំងអស់ ឱ្យ​ជ្រាបថា រដ្ឋបាលខេត្ត បាន​សម្របសម្រួល ជាមួយ​ក្រុមការងារ​រ​បស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ នឹង​បន្ថែម​ការដឹកជញ្ជូន​ប​ង​ប្អូន ពី​សៀមរាប ទៅ​ភ្នំពេញ ចាប់ពី​ម៉ោង ៥​កន្លះ ដល់​ម៉ោង ៧ ព្រឹក ចាប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២​។​

​ប្រភពព័ត៌មាន​ពី​សាលា​ខេត្តសៀមរាប បានបញ្ជាក់​ថាៈ សូម​បងប្អូន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ទៅកាន់​ទីតាំងនូវ​ចំណត គ្រឹះស្ថាន​អង្គរ ជិត​រង្វង់​មូល ៦០ ម៉ែត្រ ខេត្តសៀមរាប​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រោយ​ការបន្ថែម​នេះ ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ ពី​ភ្នំពេញ​-​ខេត្តសៀមរាប និង​ខេត្តសៀមរាប​-​រាជធានី​ភ្នំពេញ កែសម្រួល​ដូចខាងក្រោម​៖
១-​ចេញពី​ភ្នំពេញ មក សៀមរាប​
-​ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ​២០២២ ចេញដំណើរ ម៉ោង ៥៖៣០​នាទី​ព្រឹក (​ចេញ​ជា​បន្ទាប់​រហូត​អស់​រថយន្ត​)
​ទីតាំង​៖ រង្វង់​មូល ទេព​មច្ឆា ស្ពាន​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។
២-​ចេញពី សៀមរាប ទៅ​ភ្នំពេញ​
-​ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៥ ខែកញ្ញា ឆ្នាំ​២០២២ ចេញដំណើរ ៖ ម៉ោង​១៖០០​នាទី​រសៀល​(​ចេញ​បន្តបន្ទាប់​រហូត​អស់​រថយន្ត​)
-​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ៖ ម៉ោង ៥៖00-៧៖០០​នាទី​ព្រឹក​
-​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ ចេញដំណើរ ម៉ោង ៦៖០០​នាទី​ព្រឹក​(​ចេញ​ជា​បន្តបន្ទាប់​រហូត​អស់​រថយន្ត​)
​ទីតាំង​៖ ចំណត គ្រឹះស្ថាន​អង្គរ ជិត​រង្វង់​មូល ៦០ ម៉ែត្រ ខេត្តសៀមរាប​៕/V