​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​នោះឡើយ​។​ការប្រកប​ការងារ ពុំមាន​អ្វី​ប៉ះទង្គិច​ដល់​លោកអ្នក​ច្រើន​ទេ ប៉ុន្តែ​យ៉ាងណា​កិច្ចការ​ខ្លះ​ក៏​តោង​តែ​ប្រយ័ត្ន​ប្រយ័ត្ន​ដែរ ពីព្រោះ​ក្រុមមនុស្ស​បាបមិត្ត​តែង ប៉ង​អាក្រក់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​
គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើតមាន​ការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ឧបទ្រពចង្រៃ​តែង​រត់ចេញ ហើយ​រឿង​រាវ​ល្អៗ​រត់​ចូលមក​ជំនួស​វិញ​។​ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​លោកអ្នក​នៅមាន​រឿង​រាវ​ល្អៗ​គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​ចូរ​ប្រយ័ត្ន​បញ្ហា​ភ្លើង និង​ទឹក ព្រោះ​របស់​ទាំងពីរ​នេះ​ងាយ​មាន​បញ្ហា​ជាង​សព្វមួយដង​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​អាច​ទំនាក់ទំនង​ការងារ ឬ រៀបចំ​ពិធី​អ្វីមួយ​ផង​ជួប​ស្ថាន​ភាពលំបាក​បន្តិច​តែ​យ៉ាងណា​ក៏​អាច​ទម្លុះទម្លាយ​ដល់​ចប់​ដើម​ចប់​ចុង​ដែរ​។​សម្រាប់​ថ្ងៃ​នេះដែរ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិនមាន​អ្វី​ប៉ះពាល់​ខ្លាំង​នាំ​ជួប​ការលំបាក​ច្រើន​ឡើយ ប៉ុន្តែ​យ៉ាងណា​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ងាយ​ជួប​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​ចំពោះ​កម្មករ​ឬ​បុគ្គលិក​នានា​ចូរ​ប្រយ័ត្ន​កិច្ចការ​របស់ខ្លួន​ពីព្រោះ​បើ​បង្កើតឱ្យមាន​កំហុស​អាច​ជួប​រឿង​រង្គោះរង្គើ​ដល់​តួនាទី​ការងារ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​គ្រាន់​រស់​ស្រួលខ្លួន​។​
​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជ្រួលជ្រើម​ខុស​បែបបទ ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ខ្លះ​ទើប​គ្មាន​រឿង​រាវ​អាក្រក់​នា​ថ្ងៃ​ខាងមុខ​៕

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ឧបទ្រព​មិនល្អ​បាន​យាយី​លើ​ដំណើរ​ជីវិត​របស់​លោកអ្នក ដូច្នេះហើយ​នាំឱ្យ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​រត់​ចូល​ច្រើន​គប្បី​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់ ហើយ​ចង់ទៅ​ពឹងពាក់​នរណាម្នាក់​តែង​ពុំ​សូវ​សម្រេច​ដូច​បំណង​ប៉ុន្មាន​ទេ​ហើយ​គេ​មានតែ​ស្តីបន្ទោស​បន្ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។
រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ហក់លោត​ក្នុង​រឿង​អ្វីមួយ​ឬ​ប្រថុយ​ទិញ​ដីធ្លី​ឬ​ធ្វើ​អ្វីមួយ​ក៏​តែង​សម​ដូច​ប្រកប​នាពេល​ក្រោយ​ផងដែរ​។​ក្រៅពីនេះ​ចំពោះ​ការបំពេញ​កិច្ចការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់ ហើយ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​យីអ៊ុន​បាន​ដាំ​ក្បាល​ចុះ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មនុស្ស​អាក្រក់​ចាំមើល​តែ​ចន្លោះប្រហោង​ឬ​ឃើញតែ​លោកអ្នក​ជាប់រវល់​គេ​ចាំ​វាយប្រហារ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​រីកដុះដាល​យឺត ហើយ​ថែមទាំង​មាន​បញ្ហា​ច្រើន​ថែមទៀត​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ពីព្រោះ​ធ្វើ​អ្វីៗ​ពុំ​សូវ​សម្រេច និង មានការ​រាំងស្ទះ​ច្រើន​។​ក្នុងថ្ងៃនេះ​បើទោះបី​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​គប្បី​មានការ​ធ្វេសប្រហែស​ឱ្យសោះ​ពិសេស​កិច្ចការងារ​ថ្មីៗ​ពីព្រោះ​ងាយ​ជះ​ផល​អាក្រក់​យូរអង្វែង​ទៅ​គ្រា​ខាងមុខ ។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​លោកអ្នក​មានការ​លូតលាស់​គួរសម ហេតុនេះ​បើ​ចង់​ទំនាក់ទំនង​ឬ​សួរសុខទុក្ខ​នរណា​ជាម​នុស្ស​សំខាន់​តែង​ហុច​ជាល​ទ្ធ​ល្អជា​និច្ច​។​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នកធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​
​ការប្រកប​ការងារ​មាន​ភាព​សុខកាយ​បន្តិច​ពិតមែន តែ​បញ្ហា​ផ្លូវចិត្ត​ហាក់​មិនសូវ​សុខ​ប៉ុន្មាន​សោះឡើយ​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​លោកអ្នក​មិនត្រូវ​បង្កជម្លោះ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយគ្នា​ឡើយ ពីព្រោះថា​ងាយ​កើតជា​បញ្ហា​តូចតាច​រីក​ជាធំ​ណាស់​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​បាន​ត្រឹម​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​សំខាន់​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥត​ធូរស្បើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ក្នុង​ពេលនេះ​លោកអ្នក​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​ច្រើន​បន្តិច ហើយ​កិច្ចការងារ​មួយចំនួន​ស្រាយ​មិន​ចេញ​ទៀតផង​។​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ស​ម្រ​ច​ជោគជ័យ​ការងារ​មួយចំនួន​ទៅរួច​។​
​អ្នក​អាជីវករ​ថ្ងៃនេះ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕