សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា ក្នុងនោះ អង្ករ ៣ ពាន់​តោន ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង ៣ ពាន់​តោន​ទៀត ជា​ជំនួយ​របស់​វិស័យ​ឯកជន​។ ការប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ប្រធានាធិបតី​គុយបា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​។

​នៅក្នុង​ជំនួប​ជាមួយ​លោក មី​ហ្គេ​ល ឌី​យ៉ា​ស​-​កា​ណែ​ល បឺ​មូ​ដេ​ស (Miguel Diaz-Canel) ប្រធានាធិបតី​គុយបា កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ផ្តល់​អង្ករ ៦ ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយបា​។​