​ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​អំពី​លទ្ធផល នៃ​កិច្ច​ប្រ​ត្តិ​ប​ត្តិ​ការ សង្គ្រោះ​ជនជាតិ​ចិន ដែល​រងគ្រោះ​ដោយ​លិច​ទូក កាលពី​រសៀល ថ្ងៃទី ២២ កញ្ញា កន្លងមក បើ​គិត​ត្រឹម​ម៉ោង ២ រសៀល ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ នេះ ជនរងគ្រោះ​ក្នុងករណី​លិច​ទូក នៅ​ចំណុច​និយាម​កា 10.25N 103.16E នៅ​ចន្លោះ​ពយ​សា​រឿង និង​កោះតាង ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ ដែលមាន​ចំនួន សរុប ៤១ នាក់ ត្រូវបាន​ជួយសង្គ្រោះ និង​ស្វែង​រកឃើញ​សរុប ៣៣ នាក់ (​ស្លាប់ ៣ នាក់​) និង​បាត់​ខ្លួន ៨ នាក់ ដោយ​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ កំពុង​ស្វែងរក អ្នក​បាត់​ខ្លួន បន្តទៀត​។​

​សូមបញ្ជាក់​ជូន​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំង ៣៣ នាក់​នោះ កម្ពុជា ជួយសង្គ្រោះ និង​ស្វែង​រកឃើញ​បាន ២៤ នាក់ និង​វៀតណាម ជួយសង្គ្រោះ​បាន ៩ នាក់ ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាលខេត្ត​ព្រះសីហនុ នៅតែ​ខិតខំ​ប្រឹងប្រែង បន្ត​កិច្ចសហការ ជាមួយ​ប្រទេសជិតខាង ក្នុងការ​ស្វែងរក​និង​សង្គ្រោះ​ជនរងគ្រោះ ជា​បន្តទៀត​៕/V​