រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយបងប្អូនពលករខ្មែរ នៅប្រទេសថៃ ដោយ៖ ដេប៉ូ / ថៃ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ប្រមាណជាង ៤ ពាន់នាក់ នៅវត្តសោធរនិមិត្ត ខេត្តសៈមុតប្រាកាន ព្រះរាជាណាចក្រថៃឡង់ដ៍។

ក្នុងពិធីនេះ គេឃើញមានវត្តមានចូលរួមពីសំណាក់លោកបណ្ឌិត យុងយុទ្ធ សុវណ្ណបុត្រ ជាសមាជិករដ្ឋសភាថៃ និងជាតំណាងរាស្ត្រខេត្តសៈមុតប្រាកាន។