ភ្នំពេញឋ:នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទស្សនាស្វែងយល់នៅ “មជ្ឈមណ្ឌល Fidel Castro” រួចមក សម្តេចប្រមុខរាជរដ្ឋាភិបាលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់អាកាសយានដ្ឋានJose Marti ដើម្បីចេញដំណើរទៅកាន់ប្រទេសជប៉ុន។

ប្រសិនបើពុំមានអ្វីរំខានដល់ការធ្វើដំណើរទេ យើងរំពឹងទុកថា យន្តហោះពិសេសនឹងទៅដល់ជប៉ុននៅម៉ោង ១៨:០០យប់ ។ សុខភាពសម្តេចប្រមុខដឹកនាំពេលនេះគឺល្អរឹងមាំដូចធម្មតា។

សូមជូនពរសម្តេចប្រមុខដឹកនាំកម្ពុជានិងគណៈប្រតិភូទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃនេះ៕សរន

(ប្រភពផេកសម្ដេចតេជោ ហ៊ុនសែន)