​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​អំណោយផល​ល្អ​ទាក់ទង​ បញ្ហា​ប្រាក់កាស​គឺ​តែង​ចម្រើន​លូតលាស់​ឈានទៅ​មុខ​សន្សឹមៗ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​ឃើញ​ថាបើ​ចង់​ចាប់​កាន់​កិច្ចការ​តូចធំ​គឺ​តែង​ហុច​ជា​ផ្លែ​ផ្លា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅពេលនេះ​ត្រូវ​រួសរាន់​ពីព្រោះ​ថាបើ​លោកអ្នក​ខិតខំ​ច្រើន​ប៉ុនណា​ផល​ដែល​ទទួលបាន​ក៏​តែង​ឆ្លើយតប​ច្រើន​ទៅតាម​នោះដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​ប្រកបដោយ​ក្តី​ស្រស់ស្រាយ​ជានិច្ច​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ខ្លះៗ​កើតឡើង ម្ល៉ោះហើយ​លោកអ្នក​អាច​ជួប​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ស្មាន​មិន​ដល់​។​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង និង គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លាក់​មក​ត្រូវ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្តច្រើន​ពេក​បើ​ពុំ​នោះទេ​កើត​មានតែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​មិនល្អ​បាន​ចៀស​ឆ្ងាយ ហើយ​រឿង​រាវ​ល្អៗ​បាន​ចូលមក​ជំនួស​វិញ​។​
​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ការបណ្តាក់ទុន ការចរចា​ឬ​ចុះហត្ថលេខា​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីកលូតលាស់​គួរសម ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី​ឬ​មានការ​បណ្តាក់ទុន​រក​ស៊ីក្នុង​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ​យ៉ាងដូច​សមប្រកប​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត និង មិនសូវ​ទុកចិត្ត​ទុក​គ្នា​ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព​បាន​ចាកចេញ​ឆ្ងាយ ម្ល៉ោះហើយ​រាល់​លោកអ្នក​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ឆ្លើយតប​គ្រាន់​ពេញចិត្ត​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​កំពុង​រង់ចាំ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ​ងាយ​ជួប​រឿង​រាវ​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ណាស់​គ​ប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ចរចា​ទៅលើ​អ្នកដទៃ​បន្តិច​។​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​យឺត ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​ទទួលជោគជ័យ​កិច្ចការ​ធំៗ​មួយចំនួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មិន​ថា​ផ្លូវគោក​ផ្លូវទឹក ឬ ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ការចាប់​កំហុស និង​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំឱ្យ​កើតកា​រកាំចិត្ត​មិនតិច​ទេ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​អាច​ដកដង្ហើម​គ្រាន់​ស្រួលខ្លួន​បន្តិច​វិញ ហើយ​រាល់​បញ្ហា​ស្មុ​គ្រ​ស្មាញ​ក៏បាន​រលាយ​ចាកចេញ​ឆ្ងាយ​ទៅវិញ​ដែរ​។​ក្នុងពេល​នេះដែរ​លោកអ្នក​កើតមាន​បញ្ហា​ក្នុង​ដំណើរ​ជីវិត​បន្តិច​ពិសេស​ការងារ​ជួប​រឿង​ខ្វាយខ្វល់​ច្រើន តែ​យ៉ាងណា​ក៏​មិន​ជួប​ព្យុះភ្លៀង​ដែល​រហូត​ស្រាយ​មិន​ចេញ​នោះដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ជាមួយ​មនុស្ស​ចាស់ ឬ​អ្នកមាន​តូ​នាទី​អ្វីមួយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​ក្នុង​រឿង​ពាក់ព័ន្ធ​ប្រាក់កាស​ពីព្រោះថា​តែង​ឆ្លើយតប​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​កិច្ចការងារ​តូចធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាព​កាក់កប​គួរសម ហើយ​បើ​មាន​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​លឿន​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បើ​ថយក្រោយ​នោះ​ក៏​លឿន​វិញ​ដែរ​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ទោះបី​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក មិន​ត្រូវមាន​ក្តីសង្ឃឹម​ឱ្យ​ខ្លាំងក្លា​ពេក​ទេ ព្រោះថា​ផល​អាក្រក់ៗ​នោះ​ក៏មាន​តាម​ជាប់​មួយចំនួន​ដែល​ត្រូវ​ពិបាក​ឆ្លងកាត់​។​នៅថ្ងៃនេះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​បើ​មានការ​ពិចារណា​បានល្អ​នោះ​គឺ​មិន​នាំឱ្យ បាត់បង់​ប្រាក់កាស ត្រូវ​ទទួលរង​ខូចចិត្ត​ឬ​ខាត​ពេលវេលា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ឆេវឆាវ​ខឹងច្រឡោត​តោតតូង​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​ចំពោះ​គ្នា ៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​គួរប្រកាន់​ភាព​ស្លូតបូត​ដោយនិយាយ​ឱ្យ​តិច ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​ដំណើរ​ជីវិត​ជួប​គ្រោះ​យាយី ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​បញ្ហា​ទំនាស់​ដោយសារ​ល្បែងស៊ីសង​តែម្តង​។​ការប្រកប​ការងារ បើ​ចង់​សម្រេចចិត្ត​អ្វីមួយ ឬ ធ្វើ​អ្វីមួយ​មានការ​ប្រយ័ត្នប្រយែង​នោះ​ក៏​មិន​មានរឿង​មិនល្អ​ចូល​យាយី​នាំ​ដំបៅចិត្ត​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ចរចា ឬ​ស៊ី​ញ៉េ​ឯកសារ​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​សម្រុក​ការងារ​ពេញទី​នោះ​ផ្លែផ្កា​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​មាត់ឥតគម្រប​ប្រយ័ត្ន​កើតរឿង​រាវ​ជម្លោះ​វិវាទ ហើយ​មក​លំបាក​នៅ​គ្រាក្រោយ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ​ឬ​មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាពលំបាក​ផងដែរ​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​ដូចគ្នា​៕