​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រកិត​

​កិរិយាវិសេសន៍​

​ដែល​កិត​ជាប់​គ្នា​
​ដេញ​ប្រកិត ។​

​គុណសព្ទ​

​ដែល​ជិត​ស្ទើរនឹង​ដល់​គ្នា​
​ផ្ទះ​ប្រកិត​គ្នា ។​

​ប្រជាន់​

​កិរិយាវិសេសន៍​

​ដែល​ប្រផុត​នឹង​ជាន់​, ស្ទើរតែ​នឹង​ជាន់​
​ដើរ​ប្រជាន់​កែង គឺ​ដើរ​ពីក្រោយ​ជិតគ្នា​ស្ទើរតែ​នឹង​ជាន់កែង​អ្នកដើរ​មុន ។​

​ប្រផាត់​

​កិរិយាវិសេសន៍​

​ដែល​ជិត​ណាស់​ស្ទើរនឹង​ប៉ះគ្នា​, ស្ទើរនឹង​ទង្គុក​ទង្គិច​គ្នា​
​ដើរ​ប្រផាត់​គ្នា​, ថ្ងៃ​ប្រផាត់​មាត់ព្រៃ​, ទឹក​លិច​ប្រផាត់​រត​ផ្ទះ ។​

​ប្រផេះ​

​គុណសព្ទ​

​ដែលមាន​សម្បុរ​ដូច​ផេះ គឺ​ស្ទើរ​-​ស ស្ទើរ​ខ្មៅ​
​សម្បុរ​ប្រផេះ​, ព័ណ៌​ប្រផេះ​ផ្ទៃមេឃ ។​

​ប្រវា​

(​ប្រ​វ៉ា​)

​កិរិយាសព្ទ​

​លូក​ចាប់​, ឈោង​ចាប់​ដោយ​ស្រវា​ឬ​ដោយ​ត្រដរ​
​ក្មេង​លង់ទឹក​ខំ​ប្រវា​តោង​ទូក ។​
​ប្រវា​រស់​ប្រវា​ស្លាប់ ឬ ប្រវា​ស្លាប់​ប្រវា​រស់ ស្ទើរ​រស់​ស្ទើរ​ស្លាប់​, រស់​ទាំង​ត្រដរ​
​ខ្ញុំ​សព្វថ្ងៃ​ប្រវា​រស់​ប្រវា​ស្លាប់ទៅ​ទេ ។​