​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រំដេញ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​រនាម​, មាន​២​ប្រភេទ​គឺ រំដេញក្អែក ផ្លែ​សម្បុរ​ពភ្លក់​បន្តិច​; រំដេញភ្លុក ផ្លែ​សម្បុរ​ស្ទើរ​លឿង​រាង​ទ្រវែង​ទ្រើស​ជាង​ផ្លែ​រំដេញក្អែក វេលា​ទុំ​បរិភោគ​ក៏បាន ។​

​រំដួល​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ទ្រង់ទ្រាយ​ផ្កា​ស្ទើរ​ចាប់​ច្រឡំ​គ្នា​នឹង​ផ្កា​ក្រវាន់ តែ​ច្រើន​ទ្រើស​ជាង ក្លិនក្រអូប​ខុសគ្នា​ពី​ផ្កា​ក្រវាន់ ក្រអូប​ក្នុង​វេលា​ល្ងាច​ផ្សាយ​ក្លិន​ឆ្ងាយ​ដូចគ្នា​, ផ្លែ​ជា​ចង្កោម ទុំ​ឡើង​សម្បុរ​ក្រមៅ​បរិភោគបាន​
​ក្រមួន​រំដួល ក្រមួនមាត់​ដែល​អប់​យក​ក្លិន​ផ្ការំដួល ។​
​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្តស្វាយរៀង​
​ស្រុក​រំដួល ។​

​រោយរៀវ​

​គុណសព្ទ​

​ដែល​ហោច​នៅសល់​តិចតួច​ស្ដើងស្ដួច​ណាស់ រកកល់នឹង​អស់​ឬ​គ្មាន​ទៅហើយ​; ដែល​កាន់តែ​តិច​ចុះ​ឬ តូច​ចុះ​ដោយ​លំដាប់​; ដែល​ឃ្លៀងឃ្លាត​ពី​ទំនង​ពី​លំ​អាន​ដើម ស្ទើរតែ​នឹង​បាត់​សូន្យសោះ​ទៅហើយ​
​របស់​រោយរៀវ​; មនុស្ស​រោយរៀវ​; សាសនា​រោយរៀវ ។​

​រៀប​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​មាន​របៀប​, ចាត់​របៀប​
​រៀបផ្ទះ​, រៀបស្រុក ។​
​តែង​, តាក់តែង​; ប្រុង​ចាំ​
​រៀបខ្លួន ( តែងខ្លួន ឬ​ប្រុងខ្លួន​ចាំ ) ។​
​ចាត់​ការធ្វើ​អាពាហ៍ពិពាហ៍​ឲ្យ​តាមរបៀប​
​រៀប​កូន​ឲ្យ​មានផ្ទះ​សម្បែង ។​

និបាតសព្ទ​

​ទៀប​, ហៀ​ប​, ជិត​, រកកល់​; ទៀប​នឹង​, . . . រកកល់នឹង​. ស្ទើរនឹង​
​រៀបស្លាប់​; រៀប​លាគ្នា​; រៀបនឹងទៅ​, រៀបនឹងបាន​, រៀបនឹងដល់ ។​

​រោគ​

(​រោក​, បើ​ផ្សំ​ជា​បទ​សមាស​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. រោ​គៈ​)

​នាមសព្ទ​

( សំ​. បា​. ) ការឈឺចាប់​, ការឈឺ​ចាក់​ដោត​, ជំងឺ​, អាពាធ​, អាម័យ : កើតរោគ​, ថ្នាំ​រម្ងាប់រោគ ។ រោគ​បុរស ឬ​រោគ​ស្ត្រី កាមរោគ ( រោគ​ស្វាយ​, ប្រមេះ ) ។ រោគ​សង់ផ្ទះ ( ព​. ប្រ​. ) រោគ​ដែល​កើត​នៅ​យូ​រត​ត្រំ​ត​ត្រើយ ។ ល ។ ព​. ប្រ​. កើតរោគ ឈឺចិត្ត​; កើត​ទាស់ទែង​គ្នា ។ រោគក្ស័យ ( រោ​គ័ក​-​ក្សៃ ) ដំណើរ​អស់​រោគ​ហើយ​; ការ​ស្បើយ​រោគ ។ រោគក្សេម ( រោ​គ័ក​-​ក្សែ​ម ) សេចក្ដី​ក្សេម​ចាក​រោគ​, ដំណើរ​ជា​ពី​ឈឺ ។ រោគនិទាន ( –​គៈ – ) ឈ្មោះ​តម្រា​ពេទ្យ​បុរាណ និយាយ​អំពី​កំណើត​រោគ និង​ការប្រកប​ថ្នាំ​បំបាត់រោគ​ផ្សេងៗ ។ រោគនិទ្ធ ( –​គៈនិត ) លំនៅ​រោគ​, សំបុក​រោគ : រូប​កាយ​យើង​នេះ​ជា​រោគនិទ្ធ ។ រោគព្យាបាល ( –​គៈ – ) ការរក្សា​រោគ​, ការ​ថែ​ជំងឺ ។ រោគព្យាបាលកៈ ( –​គៈ​ព្យា​ប៉ា​ល៉ៈ​កៈ ) ឬ រោគព្យាបាលក៍ ( –​បាល ) អ្នក​ថែ​ជំងឺ​; បើ​ស្ត្រី​ជា រោគព្យាបាលិកា ។ រោគភូ ( –​គៈ​– ) កន្លែង​កើតរោគ ( រាងកាយ ) ។ រោគរាជ ( –​គៈ​– ) ស្ដេច​រោគ គឺ​រោគរបេង​, វណរោគ ។ រោគរាតត្បាត រោគ​រាលដាល​, រោគ​ឆ្លង​ពីមួយ​ទៅមួយ ដូច​យ៉ាង​អាសន្នរោគ​និង​អុត​ជាដើម ។ រោគលក្ខណៈ ឬ រោគលិង្គ ( –​គៈ​– ) លក្ខណៈ​, អាការ​របស់​រោគ ។ រោគវិនិច្ឆ័យ ( –​គៈ​– ) ការវិនិច្ឆ័យ​រោគ​, ការពិនិត្យ​ជំងឺ​, ទំនាយ​របស់​ពេទ្យ​អំពី​អាការរោគ​តាម​មូល​ហេតុដែល​បណ្ដាល​ឡើង : គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​, តាម​វិនិច្ឆ័យ​របស់​គ្រូពេទ្យ​ថា កុមារ​នេះ​មាន​ជំងឺគ្រុនចាញ់ ។ រោគសន្និបាត ( –​គៈ​– ) ប្រទេស​ជាទី​ប្រជុំ​នៃ​រោគ ( រាងកាយ ); ការប្រជុំ​នៃ​រោគ​, ដំណើរ​កុះ​កុម​នៃ​រោគ ។ រោគសមុដ្ឋាន ( –​គៈ​– )​ទីតាំង​នៃ​រោគ​, កំណើត​រោគ ។ រោគសមុទាយ ( –​គៈ​– ) ដូចគ្នា​នឹង រោគសន្និបាត ដែរ ។ រោគសាន្ត ឬ រោគសាន្តិភាព ( –​គៈ​– ) ការ​រម្ងាប់រោគ​, ដំណើរ​ស្បើយ​រោគ ។ រោគសាស្ត្រ ( –​គៈ​– ) ក្បួន ឬ​វិទ្យា​ពេទ្យ​ស្ដីពី​មូលហេតុ​និង​អាការរោគ​ផ្សេងៗ ។ រោគសិល្បៈ ( –​គៈ​សិ​ល​-​ប៉ៈ ) វិជ្ជា​បំបាត់រោគ​, ចំណេះ​ផ្សេងៗ សម្រាប់​ពេទ្យ​, វិជ្ជាពេទ្យ ។ រោគហារិន ឬ –​ហារី ( – គៈ​– ) អ្នក​កម្ចាត់​ឬ​បំបាត់រោគ ( ពេទ្យ ) ។ ល ។​

​នាមសព្ទ​

​ឈ្មោះ​ឈើ​តូច​ដើម​ស្ទើរ​ជាវ​ល្លិ​ច្រើន​ដុះ​លើ​ដំបូក​; មាន ២ ប្រភេទ​គឺ រោគ​ស​, រោគក្រហម គេ​ច្រើន​ប្រើ​ជា​ថ្នាំ​រម្ងាប់រោគ​ឫសដូងវិល​ជាដើម ( សរសេរ​ជា រោក ក៏មាន ) ។​