​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​លំពស់​

​នាមសព្ទ​

​ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ដើម​ស្ទើរ​ជា វល្លិ ស្លឹក​ស្រួច​ស្ដើង​
​ត្រួយ​លំពស់​ប្រើ​ធ្វើជា​អន្លក់ ឬ​របោយ​បាន​ឥត​ចត់​ឥត​ល្វីង​ទេ ។​
​ខ្មែរ​អ្នកចេះ​ផ្លុំស្លឹក​ជា​បទ​ភ្លេង​គេ​ច្រើនតែ​យក​ស្លឹក​លំពស់​នេះ រើស​យកតែ​ស្លឹក​ចាស់​រឹង​មក​ផ្លុំ​ឮសូរ​សព្ទ​តូច​គ្រលួច​
​លេងភ្លេង​ផ្លុំស្លឹក ។​

​លែនលន​

​កិរិយាវិសេសន៍​

​ភែលភល​, យឺតៗ ស្ទើរៗ​, ដែល​ចាប់​មិន​ពេញដៃ​មិន​ពេញកម្លាំង​
​ធ្វើការ​លែនលន​; ដំណើរ​លែនលន​, គំនិត​លែនលន ។​

​គុណសព្ទ​

​ភែលភល​, យឺតៗ ស្ទើរៗ​, ដែល​ចាប់​មិន​ពេញដៃ​មិន​ពេញកម្លាំង​
​ធ្វើការ​លែនលន​; ដំណើរ​លែនលន​, គំនិត​លែនលន ។​

​លាំ​

កិរិយាវិសេសន៍​

​ដែល​ស្ទើរតែ​នឹង​ដូចគ្នា​ឬ​ប៉ុនគ្នា​, រលឿ​គ្នា​, ប្រហែល​គ្នា​, ស្រដៀង​គ្នា​
​សម្បុរ​លាំ​គ្នា​, មាត្រ​លាំ​គ្នា​; ចេះ​លាំៗ​គ្នា ។​

​គុណសព្ទ​

​ដែល​ស្ទើរតែ​នឹង​ដូចគ្នា​ឬ​ប៉ុនគ្នា​, រលឿ​គ្នា​, ប្រហែល​គ្នា​, ស្រដៀង​គ្នា​
​សម្បុរ​លាំ​គ្នា​, មាត្រ​លាំ​គ្នា​; ចេះ​លាំៗ​គ្នា ។​

នាមសព្ទ​

​អណ្ដាតស្រឡៃ​ឬ​ប៉ី​
​លាំស្រឡៃ ។​

​និបាតសព្ទ​

( ស​. លាំ ឬ លាំ អ​. ថ​. លុ័​ម ) ក្រៃលែង​, ប្រសើរ​, ផុត​, ជាជាង​
​ប្រសើរ​លើស​លាំ​, ល្អ​លើស​លាំ ។​

​អាយតនិបាត​

​បណ្ដា​, ជំនុំ​, អម្បាល​; ពាក្យ​សម្រាប់​ដក​រំលែក​ចំនួន​នីមួយ​អំពី​ចំនួន​ស្មើគ្នា​ឬ​ច្រើន ឲ្យ​ដាច់ចេញ​ដោយឡែក​
​លាំ​កូន​ទាំង​បួន​នាក់​នោះ​, កូន​ពីរ​នាក់​ប្រឡៃ​ប្រ​កោ​ចោលម្សៀត (​ច្រើន​ប្រើតែ​ពី​ក្នុង​សម័យបុរាណ​; សម័យ​ឥឡូវនេះ​ច្រើន​ប្រើតែ បណ្ដា ) ។​

លញ់​

​កិរិយាសព្ទ​

​ធ្វើ​វត្ថុ​ទន់ជ្រាយ​ឲ្យ​មូល​ដោយ​យក​បាតដៃ​ប្រមៀល​ទៅ​ប្រមៀល​មក​រឿយៗ​
​លញ់ទៀន​, លញ់ដី ។​
​ពពៀច​ដី​ជ្រាយ​វីវាច​រឿយៗ​ឲ្យ​ស្មើ​ឲ្យ​ស្អាត​
​លញ់លាន ។​
​អង្អែល​ឈ្លី​រឿយៗ​
​លញ់កំភួនជើង​, លញ់សរសៃ ។​
​ឈូសឈើ​ឲ្យ​មូល​ឲ្យ​ស្អាត​
​លញ់សសរ ។​
​សសរលញ់ សសរ​មូល​ដែល​ឈូស​សម្អាត​រួចហើយ ។ ព​. ប្រ​. ធ្វើការ​ស្ទើរៗ​មិន​ពេញដៃ​មិន​ពេញកម្លាំង​
​ធ្វើការ​លញ់ៗ ។​

​លក់​

​កិរិយាសព្ទ​

​ចំណាយ​ទំនិញ​, ឲ្យ​របស់​ទៅ​អ្នកទិញ​ដោយ​យក​ថ្លៃ​
​លក់ទំនិញ ។​
​ពិន័យ​តាមច្បាប់​បញ្ញត្ត​
​ត្រូវ​គយ​លក់ ៣០ រៀល ។​
​លក់ខ្លួន ចំណាយ​ខ្លួន ឲ្យ​ជា​អ្នក​នៅ​បម្រើ​គេ ។ លក់ជឿ លក់​ពុំទាន់​យក​ថ្លៃ​ដល់ដៃ​ភ្លាម​នៅឡើយ​ដោយ​ជឿថា​អ្នកទិញ​នឹង​ចេញ​តម្លៃ​ឲ្យ​ពុំខាន ។ លក់ដូរ លក់​ខ្លះ​ដូរ​ខ្លះ គឺ​លក់​របស់​រប៉ិចរប៉ី​រាយរង ។ លក់ដុំ លក់​ទាំង​ដុំៗ​ទីទៃ​ពី​លក់រាយ ។ លក់រាយ លក់រាយៗ តាមតែ​គេ​ទិញ​អ្វីៗ​ប៉ុន្មានៗ​ក៏ដោយ ទីទៃ​ពី​លក់ដុំ ។ លក់ព្នៃ ពិន័យ​លក់​ទ្វេគុណ (​ក្លាយ​មកពី​ពាក្យ​ថា លក់ពិន័យ ឬ ពិន័យ​លក់​; ម​. ព​. ព្នៃ និង ពិន័យ ទៀតផង​) ។ ពាក្យ លក់ នេះ​បើ​របស់​ដែល​ទាក់ទង​ខាង​ព្រះពុទ្ធសាសនា ត្រូវ​ថា ជាវ​, អ្នកលក់ និង​អ្នកទិញ​ត្រូវ​ថា ជាវ ដូចគ្នា​
​ជាវគម្ពីរ​, ជាវ​បាត្រ​, ជាវត្រៃចីវរ​, ជាវ​សៀវភៅធម៌ ។ ល ។​
​បើ​បុព្វ​ជិត​និង​អ្នកលក់​ត្រូវ​ថា ពិចារណា ដូចជា​ថា​
​លោកគ្រូ​ឲ្យ​គេ​ពិចារណា​តែ​បាត្រ​មួយ​ទេ ឬ​ឲ្យ​គេ​ពិចារណា​គ្រឿង​បរិក្ខារ​អ្វី​ទៀត​ដែរ ? . . . ។ ល ។​

​កិរិយាសព្ទ​

​ដេក​ស៊ប់​ស្ងាត់​អារម្មណ៍​មិនដឹង​ខ្លួន​
​លក់​មួយ​ល្បក់ ។​
​លក់លង់ លក់​ជ្រុល​ដំណេក ។ លក់លន់ ឬ​លន់លក់ លក់​ហួសប្រមាណ​, លក់​ជ្រៅ​មិន​ងាយ​ភ្ញាក់​( ព​. កា​. )
​លក់លន់​លង់​ជ្រៅ ទោះ​ខ្លួន​ដេក​នៅ ក្នុង​គ្រឹហា​ឋាន មាន​ចោរ​កំណាច អាច​គាស់​ទ្វារ​បាន លួច​ទ្រព្យ​ហើយ​ច្រាន ទ្វារ​បិទ​ដូចដើម ។​
​លក់ស្វា លក់​ពភ្លឹមពភ្លែត គឺ​ស្ទើរ​លក់​ស្ទើរ​ភ្ញាក់ ( បាលី​ហៅ ក​បិ​មិទ្ធ “​លក់ស្វា​”, ការ​យល់សប្ន​ឃើញ​អ្វីៗ ទោះ​ពិត​ក្ដី​មិន​ពិត​ក្ដី ឃើញ​ត្រង់​ស្របក់​នេះឯង ពុំមែន​ពេញ​ជា​លក់​ពុំមែន​ពេញ​ជា​ភ្ញាក់ គឺ​ត្រង់​ចន្លោះ​លក់​និង​ភ្ញាក់​; ព​. វិ​. ពុ​. ) ។ ព​. ប្រ​. ដេកលក់ ឬ លក់ជានិច្ច ត្រាំ​គំនិត​នៅក្នុង​ដំណើរ​មិន​យល់​ការខុសត្រូវ​ឬ​ប្រហែសធ្វេស​ជានិច្ច ។​