​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រត្តិន្ទិព​

(​រ័​ត​-​តិ​ន​-​ទិ​ប​)

​នាមសព្ទ​

( បា​. រ​ត្តិ​ន្ទិ​វ < រ​ត្តិ “​យប់​” + ទិ​វ “​ថ្ងៃ​” , វ > ព ) យប់​និង​ថ្ងៃ​, មួយ​យប់​មួយថ្ងៃ ។ ( ព​. កា​. )
​ខំ​ដើរ​ធ្វើ​គ្រូ​មើលជំងឺ គេ​ឈឺ​ស្ទើរ​រាល់រ​ត្តិ​និ្ទ​ព នឹកស្មានថា​នឹង​បាន​ទ្រនឹប ស្រាប់តែ​គេ​លឹប​ឥត​ឲ្យ​សោះ ។​

​រងៀម​

កិរិយាវិសេសន៍​

​ដែល​អស់កម្លាំង​ល្វឹងល្វើយ​ទន់​ត្របកភ្នែក​បើក​ស្ទើរ​មិន​រួច​
​គ្រុន​រងៀម​, អស់កម្លាំង​រងៀម ។​

​គុណសព្ទ​

​ដែល​អស់កម្លាំង​ល្វឹងល្វើយ​ទន់​ត្របកភ្នែក​បើក​ស្ទើរ​មិន​រួច​
​គ្រុន​រងៀម​, អស់កម្លាំង​រងៀម ។​

​រកកល់​

​និបាតសព្ទ​

​ជិត​នឹង​, រៀបនឹង​, ស្ទើរនឹង​
​រកកល់ភ្លៀង​, រកកល់គ្រុន ។​

​យីថោ​

​នាមសព្ទ​

( ស​. យី់ថោ អ​.​ថ​.​យី​ថូ ) ឈ្មោះ​ឈើ​ផ្កា​មាន​ស្លឹក​តូច​ជម​វែង​ស្រួចៗ មាន​ជ័រ​ស​ផ្កា​ជា​ចង្កោម​សម្បុរ​ក្រហមខ្ចី មាន​ស្រទាប់ ស្ទើរ​ចាប់​ច្រឡំ​នឹង​ផ្កា​កុលាប ក្លិនក្រអូប​ប្រហើរ​ឆ្អិត​តែ​ផ្សាយ​មិនសូវ​បាន​ឆ្ងាយ​, បើ​កាត់​ឲ្យ​ជាប់​ទាំង​មែក​ត្រាំ​ក្នុង​ទឹកដប​ទុក​បាន​យូរថ្ងៃ​, ហៅថា យីថោ​ក្រហម ឥឡូវ​ក្នុងប្រទេស​កម្ពុជា មាន​យីថោ​មួយ​ប្រភេទ​ផ្សេង មាន​ដើម​ស្លឹក​ផ្កា​ដូច​យីថោ​ក្រហម​ដែរ ប៉ុន្តែ​ផ្កា​មាន​ព័ណ៌​ស​, ហៅថា យីថោ​-​ស ផ្កា​ពុំ​សូវ​មាន​ក្លិន​ទេ ។ មាន​មួយ​ប្រភេទ​ទៀត​ដើម​ធំ​មាន​ជ័រ​ស ស្លឹក​ស្រួចៗ​ដែរ តែ​តូចៗ​ខ្លីៗ​បន្តិច ផ្កា​សម្បុរ​លឿង​ឥត​ស្រទាប់ រូបសណ្ឋាន​ស្រដៀង​នឹង​ផ្កាត្រកួន តែ​តូច​ជាង​មាន​ផ្លែ​សាច់​ផុសៗ​, ហៅថា យីថោលឿង (​ច្រើន​ហៅ យិតថោ ជាង​) ។​

​ម្លាន់​

​គុណសព្ទ​

​ដែលមាន​រស​ស្ទើរ​ផ្អែម​ស្ទើរ​ភ្លាវ​ជាដើម ឬ ដែល​រអៀចៗ​នាំ​ឲ្យ​ទ្រ​លាន់​ឬ​ឆ្អើម​លំបាក​លេប​ឬក៏​លេប​មិន​ចុះ​
​ផ្អែម​ម្លាន់ៗ ។​