​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ត្លុង​

​នាមសព្ទ​

​ឈ្មោះ​ក្រូច​មួយ​ប្រភេទ ផ្លែ​ធំៗ សម្រាប់​ប្រើ​ជា អាហារ​
​ក្រូច​ត្លុង ។​

តំណាប់​

នាមសព្ទ​

​បង្អែម​គោក​, ក្រៀម​ដែល​គេ​ធ្វើ​ដោយ​ផ្លែ​, មើម​, ឫស​, ដើម​, សំបក​
​តំណាប់ត្រឡាច​, តំណាប់ចេក​, តំណាប់ខ្ញី​, តំណាប់ដំឡូង​, តំណាប់​មើម​សាមសិប​, តំណាប់​គល់​ល្ហុង (​ល្ហុងស៊ីផ្លែ​), តំណាប់​សំបក​ក្រូចសើច ឬ ក្រូច​ត្លុង ។​ល​។​
​ប្រើ​ជា ដំណាប់ ក៏មាន​, ត្រូវ​ប្រើ តំណាប់ វិញ ។​

​ក្រូច​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ពួក​មាន​ផ្លែ​ប្រកបដោយ​ក្លែប​, កំពឹស​មាន​រសជូរ ឬ ផ្អែម​សម្រាប់​ប្រើ​ជា​អាហារ ឬ ជា​ប្រយោជន៍​ក្នុង​គ្រឿង​ញាំ​ភ្លា​ជាដើម ។ ក្រូច​មាន​ច្រើនយ៉ាង​
​ក្រូចថ្លុង​, ក្រូចសើច​, ក្រូចឆ្មារ​, ក្រូចចងសក់​, ក្រូចឃ្វិច​, ក្រូចពោធិ៍សាត់ ។ ល ។​

​ក្រូចឆ្មារ​

​នាមសព្ទ​

​ឈ្មោះ​ស្រុក​មួយ​ឋិត​នៅតាម​ដង​ទន្លេមេគង្គ​ក្នុង​ខែត្រ​កំពង់ចាម​
​ស្រុក​ក្រូចឆ្មារ ។​

​កូនតឹង​

នាមសព្ទ​

​ឈ្មោះ​គ្រឿង​ប្រហារ​មួយ​ប្រភេទ ធ្វើ​ពី​ដែក ឬ សំណ​មាន​សណ្ឋាន​មូល ទំហំ​ប៉ុន​ផ្លែ​ក្រសាំង ឬ​ផ្លែ​ក្រូចឆ្មារ ចងភ្ជាប់​នឹង​ខ្សែ​វែង សម្រាប់​ចោល​ទៅហើយ​កន្ត្រាក់​មកវិញ ។ ឈ្មោះ​ប្រដាប់​សម្រាប់​ភ្ជាប់​នឹង​ដំបូល​មុង​ធុតង្គ ហើយ​ចោល​ទៅ​ថ្ពក់​នឹង​មែកឈើ ដើម្បី​នឹង​ចង​ព្យួរ​មុង​ធុតង្គ​នោះ ។​