​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កំពឹស​

នាមសព្ទ​

​ឈ្មោះ​សត្វ​ទឹក​មួយ​ប្រភេទ មាន​រូប​ដូច​ព្រោន​តែ​តូច​ជាង ។ សាច់​ក្រូច​ល្អិត​ដែល​នៅក្នុង​ក្លែប​មាន​សណ្ឋាន​ដូច​កំពឹស ក៏​ហៅថា កំពឹស ដែរ​
​កំពឹសក្រូច ។​
​មើម​ខ្ទឹម ១ គ្រាប់ៗ ក៏​ហៅ កំពឹស ដែរ​
​ខ្ទឹម ១ កំពឹស ។​

​ក្បាច់​

នាមសព្ទ​

​ប្រដាប់​សម្រាប់​កែន​លេខ​មាន​ស្នូក ៤ ជ្រុង​ទ្រវែង មាន​គ្រាប់​ខ័​ណ្ឌ​ជា ២ សង្កាត់​, សង្កាត់​ខាងលើ ១ ខ្ទង់ ២ គ្រាប់ ក្នុង ១ គ្រាប់ ទុកជា ៥. សង្កាត់​ខាងក្រោម ១ ខ្ទង់ ៥ គ្រាប់ ជា​គ្រា​ប់រាយ ។ ជួនកាល​គេ​ហៅថា ក្បាច់​ចិន ។​

នាមសព្ទ​

​ការ​រចនា​វិចិត្រ​ផ្សេងៗ​, បុរាណ​សរសេរ “​ក្បេ​ច​”
​ប្រាសាទ​នគរវត្ត​មាន​ក្បាច់​ដ៏​វិចិត្រ ។​

​នាមសព្ទ​

​ចំនួន​ដែល​ថែម​លើសពី​១០, និយាយ​ចំពោះ​ផ្លែឈើ​ផ្សេងៗ មាន​ផ្លែស្វាយ​និង​ក្រូចពោធិ៍សាត់​ជាដើម ដែល​ត្រូវ​ទិញ​ឬ​លក់ គឺ​គេ​គិត​តម្លៃ​តែត្រឹម ១០ តែ​គេ​ថែម ២ ទៀត​ត្រូវជា ១២ ផ្លែ​, ចំនួន ២ ដែល​គេ​ថែម​នេះ ហៅថា ក្បាច់ ។​

​គ្រលែងវែក​

​នាមសព្ទ​

​ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ រូប​ប៉ុន​មាន់ទឹក សម្បុរ​ត្រសក់ ច្រើន​យំ​ព្រម​គ្នា ដំណើរ​លោត ដូចជា​ក្អែក ។ ឈ្មោះ​ឈើ​មួយ​យ៉ាង​ដើម​តូច ស្លឹក​ស្រដៀង​នឹង​ស្លឹក​ក្រូចសើច​, ប្រើ​ធ្វើ​ថ្នាំ​ស្ដោះ​គ្រេច ឬ ថ្នាំ​ឫសដូង​វិលមុខ ។​

​ឃ្វិច​

​នាមសព្ទ​

​ឈ្មោះ​ក្រូច​មួយ​ប្រភេទ សំបក​ស្ដើង​ផុយ​ងាយ​បក ផ្លែ​ប្រើ​បរិភោគ​ជា​ចំណី​លាង​មាត់​
​ក្រូចឃ្វិច ។​

​ឆ្មារ​

​គុណសព្ទ​

​តូច​បំផុត​; សម្រាប់​ហៅ​វត្ថុ​ដែល​តូច​វែង​ឬ​សំឡេង​តូច​ស្រួច​
​សរសៃអំបោះ​ឆ្មារ​, សំឡេង​ឆ្មារ ។ ( ក្រូចឆ្មារ ក្រូច​ដើម​ទាប ផ្លែ​តូចៗ សម្រាប់​ប្រើការ​បាន​ច្រើនយ៉ាង​មានប្រើ​ធ្វើ​ម្ជូរ​ជ្រក់​ជាដើម ) ។​