រដ្ឋធានី​ម៉ានីល​ដ៏​លាតសន្ធឹង​របស់​ហ្វីលីពីន បាន​ចូល​ក្នុងស្ថានភាព​បិទ​ខ្ទប់​តាំង​ពី​ថ្ងៃអាទិត្យ​ទី​២៥​កញ្ញា​នៅពេល​ព្យុះ​ធំ​មួយ​បក់​កាត់​កោះ​លូ​ហ្សុន​ជាមួយនឹង​ខ្យល់​និង​ភ្លៀង​​ដ៏​ខ្លាំង ដែល​មុខ​ជា​បង្ក​ការបា​ក់ដី​ដ៏​អន្តរាយ​។​​មនុស្ស​រាប់លាន​នាក់​នៅ​ចំ​ផ្លូវ​ព្យុះ​ណូរូ ត្រូវ​បាន​ប្រាប់​អោយភៀសខ្លួនឬ​សម្ងំ​នៅ​ក្នុងផ្ទះ ខណៈ​អាជ្ញាធរ​ក៏​ចេញ​ការព្រមាន​អំពី​ទឹក​ជំនន់​នៅ​ទីក្រុង​សំខាន់ៗ​នៅ​តំបន់​ក្រុង​ម៉ានីល ដែល​នៅ​តាម​ប្រព័ន្ធ​ទន្លេ​ចំនួន​បី​។​ជើង​​ហោះហើរ​ក៏​ត្រូវបាន​លុប​ចោល​ហើយ​កំពង់ផែ​និង​ផ្លូវ​ដែកទាំងអស់​បាន​បិទ​។​

Sep 26, 2022