​ដោយ​៖ វណ្ណៈ / ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា និង​នាយ​នា​វី​ជាច្រើនរូប បាន​អញ្ជើញ​ជូន​ដំណើរ​និវត្តន៍​របស់​នាវា កងទ័ពជើងទឹក កាណាដា ឈ្មោះ HMCS WINNIPEG (FFH 338) នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​មនា​វី​ត្រី អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង​មូលដ្ឋាន​សមុទ្រ បាន​ឲ្យ​ដឹងថាៈ នាវា​កងទ័ពជើងទឹក​កាណាដា មួយគ្រឿង ឈ្មោះ HMCS WINNIPEG (FFH 338) ដឹកនាំ​ដោយ​វរ​នា​វី​ទោ អាន​និក ហ្វ័​រ​ទីន មេបញ្ជាការ​នាវា ដែល​បាន​ចូល​សំចត នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ពជើងទឹក​ទាំងពីរ កម្ពុជា​-​កាណាដា ត្រូវបាន​បញ្ចប់​បេសកម្ម​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ នេះ និង​បាន​ចាក​ចេញពី​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ ប្រកបដោយ​សុ​វត្តិភាព ។​

​ប្រភពពី​មន្ត្រី​បច្ចេកទេស កង​ទ​ព័​ជើង​ទឹក​កម្ពុជា បាន​ឲ្យ​ដឹងថាៈ នាវា​ឈ្មោះ HMCS WINNIPEG (FFH 338) នេះ មាន​បណ្តោយ ១៣៤,២ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ជំរៅ​ទឹក ៧,១ ម៉ែត្រ ទំងន់​ផ្ទុក ៥.១០០ តោន មាន​នាវិក​សរុប​ចំនួន ២៥៥ នាក់
​ដឹកនាំ​ដោយ មេបញ្ជាការ Cdr Annick Fortin (​វរ​នា​វី​ទោ អាន​និក ហ្វ័​រ​ទីន​) ព្រមទាំង​មាន​ឧទ្ធម្ភាគចក្រ (Helicopter CH-148) ចំនួន​មួយគ្រឿង ផងដែរ​៕/V