ប្រែសម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នក​ជួយ​សង្គ្រោះ​៥​នាក់​បាន​ស្លាប់​នៅ​ហ្វីលីពីន​ក្រោយពី​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​សហ​គ​មន៍​ដែល​ជន់​លិច​មួយ​ក្នុងអំឡុងពេល​ព្យុះ​ខ្លាំង​មួយ នេះ​បើ​តាម​អាជ្ញាធរ​​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​។

​វា​ជា​ការ​បញ្ជាក់​អំពី​ការស្លាប់​មនុស្ស​លើ​ដំបូង​បណ្តាលមកពី​ព្យុះ​ខ្លាំង​បំផុត​ដែល​វាយប្រហារ​ហ្វីលីពីន​នៅ​ឆ្នាំនេះ​។​​ព្យុះ​ណូរូ (Noru)​បាន​នាំមក​ភ្លៀង​និង​ខ្យល់​យ៉ាងខ្លាំង​នៅពេល​វា​បក់​នៅពេល​វាបក់​កាត់​កោះ​ធំ​លូ​ហ្សុន​កាលពី​ថ្ងៃ​អា​ទិត្យ​និងច​ន្ទ ដោយ​រំលំ​ដើមឈើ​និង​បង្ក​ជំនន់​នៅ​តំបន់​ទំនាប​។​

​តាំងពី​ពេល​ព្យុះ​នេះ​វាយប្រហារ​ដីគោក​ហ្វីលីពីន​តាំងពីព្រឹក​ថ្ងៃអាទិត្យ​មក មិន​មាន​សេចក្តីរាយការណ៍​អំពី​ការខូចខាត​ធ្ងន់ធ្ងរ​ឬ​ស្លាប់​និង​របួស​មនុស្ស​ក្រៅ​តែ​ពី​អ្នក​ជួយសង្គ្រោះ​ប្រាំ​នាក់​ខាងលើ​ទេ​។​ពួក​​គេ​ជា​អ្នក​ជួយ​សង្គ្រោះ​នៅ​ទីក្រុង ប៊ូ​ឡា​កាន់​(Bulacan)​ជិត​រដ្ឋធានី​ម៉ានីល​។​

​មេ​ប៉ូលិសបាន​និយាយថា​« ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ជន់​លិច​មួយ ។​ខណៈ​ពួកគេ​កំពុង​ដើរ​លុយ​ទឹក​របង​មួយ​បាន​រលំ​បាក់​សង្កត់​លើ​ពួកគេ​និង​រុញ​​ពួកគេ​អោយ​ចូល​ក្នុង​ចរន្តទឹក​ហូរ​ខ្លាំង​»​។​

​ព្យុះ​ណូរូ បានចាប់ផ្តើម​វាយប្រហារ​ហ្វីលីពីន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​មនុស្ស​ជិត​៧៥.០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​គេ​មុន​ពេល​ព្យុះ​មកដល់​៕

​ព្យុះ​ណូរូ បង្ក​ការ​ជន់​លិច​នៅ​តំបន់​ទំនាប​តែ​មក​ត្រឹម​ថ្ងៃ​ចន្ទ​មិន​មាន​សេចក្តីរាយការណ៍​អំពី​ការខូចខាត​ឬ​បាត់បង់​អាយុជីវិត​មនុស្ស​ច្រើន​ទេ​