​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ សហរដ្ឋ​អាម៉េរិក​នឹង​ឆ្លើយតប​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ការប្រើ​សព្វាវុធ​នុយក្លេអ៊ែ​រ​ណាមួយ​ពី​សំណាក់​រុស្ស៊ី​លើ​អ៊ុ​យក្រែន និង​បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូថា​នឹងរង​«​ផលវិបាក​ដ៏​អន្តរាយ​» នេះ​បើ​តាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​កញ្ញា​។​

​សម្តី​របស់​លោក​ជេក ស៊ុល​លី​វ៉ាន​( Jake Sullivan)​ជា​ការព្រមាន​ចុងក្រោយ​បំផុត​មួយ​របស់​អាម៉េរិក​បន្ទាប់​ពី​ការព្រលយដ៏​ស្រៀវ​ឆ្អឹងខ្នង​ពី​សំណាក់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​កាលពី​​សប្តាហ៍​មុន ថា​រុស្ស៊ី​នឹង​ប្រើ​គ្រប់​សព្វាវុធ​ទាំងអស់​ដើម្បី​ការពារ​រុស្ស៊ី​។​

​លោក​ស៊ុល​លី​វ៉ាន បាន​ប្រាប់​កម្មវិធី​«​ជួប​អ្នកសារព័ត៌មាន​»​នៃ​ទូរទស្សន៍​NBC​ថា​« បើ​រុស្ស៊ី​ឆ្លង​ខ្សែបន្ទាត់​នេះ នឹង​មាន​ផលវិបាក​ដ៏​អន្តរាយ​សំរាប់​រុស្ស៊ី​។​អាម៉េរិក​នឹង​ឆ្លើយតប​យ៉ាង​ម៉ឹងម៉ាត់​»​។​លោក​​មិន​បាន​បញ្ជាក់​អំពី​លក្ខណៈ​ឬ​ប្រភេទ​នៃ​ចម្លើយ​តប​របស់​អាម៉េរិក​ទេ តែ​ថា​«​អាម៉េរិក​មាន​ព្រមាន​ជា​លក្ខណៈ​ឯកជន​ចំពោះ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​»​រួចមកហើយ​អំពី​អ្វី​ដែល​នឹង​ប្រឈម​។​

​លោក ស៊ុល​លី​វ៉ាន បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បាន​ទាក់ទង​ទៅ​រុស្ស៊ី​ផ្ទាល់​ជា​ញឹកញាប់ រួម​ទាំង​ការ​ទាក់​ឬ​ង​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ដើម្បី​ពិភាក្សា​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន​និង​ចំណាត់ការ​រួមទាំង​ការ​​គំរាម​របស់​លោក​ពូ​ទីន​។​

​ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន ក្នុង​សុន្ទរកថា​មួយ​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ពុធ​មុន បាន​ចោទប្រកាន់​លោកពូ​ទីន​ថា​«​ធ្វើការ​គំរាម​ប្រើ​នុយក្លេអ៊ែ​លើ​អឺរ៉ុប​»​យ៉ាង​​ធ្វេសប្រហែស ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​មិន​រីកសាយ​សព្វាវុធ​នុយក្លេអ៊ែ​រ​។​

​រុស្ស៊ី​ក៏​កំពុង​រៀបចំ​ធ្វើ​ប្រជាមតិ​នៅ​បួន​តំបន់​ក្នុងប្រទេស​អ៊ុយ​ក្រែន​ខាងកើត ដើម្បី​កាត់​យក​តំបន់​ដែល​ខ្លួន​ទើប​វាយ​កាន់កាប់​ទាំងនោះ​ចូល​ទៅ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី ទោះជា​អ៊ុយ​ក្រែ​ន​និង​សម្ពន្ធមិត្ត​បាន​​ហៅ​វា​ថា​ជា​ព្រឹត្តិការណ៍​ក្លែងក្លាយ​មួយ​ដែល​រៀបចំឡើង​ដើម្បី​ធ្វើអោយ​សង្គ្រាម​របស់​ខ្លួន​និង​យុទ្ធនាការ​កំណែន​ទ័ព​របស់​ពូ​ទីន​មាន​ភាពស្របច្បាប់​បន្ទាប់​ពី​បរាជ័យ​ជា​បន្តបន្ទាប់​នៅ​សមរភូមិ​៕

​លោក​ជេក ស៊ុល​លី​វ៉ាន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា «​ពូ​ទីន​នៅតែ​មាន​បំណង​…​បោសសម្អាត​ប្រជាជន​អ៊ុយ​ក្រែន​ដែល​លោក​គាត់​គិត​ថា​មិន​មាន​សិទ្ធិ​រស់រាន​។​ដូច្នេះ គាត់​គិតតែ​បញ្ចេញ​ការ​គំរាម យើង​​គិតតែ​បន្ត​ផ្តល់​សព្វាវុធ គ្រាប់រំសេវ ចារកម្ម​និង​ការគាំទ្រ​អ្វីៗ​ទាំងអស់​ដែល​អាច​ផ្តល់​»៕

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិ​កជេក ស៊ុល​លី​វ៉ាន ព្រមាន​ថា​អាម៉េរិក​នឹង​ឆ្លង​តប​ទៅ​រុស្ស៊ី​យ៉ាង​ម៉ឺងម៉ាត់ បើ​រុស្ស៊ី​ប្រើ​នុយក្លេអ៊ែរ​