​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ព្យុះ​ណូរូ ត្រូវ​រំពឹងថា​នឹង​នាំ​ទឹកភ្លៀង​យ៉ាង​ជោគជាំ​ទៅកាន់​តំបន់​ដាំ​កាហ្វេ​នៅ​វៀតណាម​កណ្តាល ដោយ​គំរាម​ពន្យារ​ពេល​ប្រមូល​ផល​នៅក្នុង​ប្រទេស​ប្រទេស​ផលិត​កាហ្វេ​​ធំ​បំផុត​ទី​ពីរ​ក្នុង​លោកមួយ​នេះ​។​

​ព្យុះ​អាច​ពន្យារពេល​ប្រមូល​ផល​កាហ្វេ​ពីមួយ​ទៅ​ពីរ​សប្តាហ៍ នេះ​បើ​តាម​លោកស្រី ត្រា​ន់ ឡាន អាញ់ នាយករង​នៃ​ក្រុមហ៊ុននាំចេញ​កាហ្វេ​Vinh Hiep​នៅក្នុង​ខេត្ត​យ៉ា ឡាយ​(Gia Lai)​។​លោកស្រី​រំពឹងថា​​ការប្រមូល​ផល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​តុលា​។​

​វៀតណាម​កណ្តាល​កំពុង​ប្រុងជើងការ​ខ្ពស់​ចំពោះ​ព្យុះ​កំលាំង​ខ្លាំង​នេះ ដោយ​អ្នកស្រុក​រៀបចំ​ពង្រឹង​ផ្ទះ​របស់​គេ ហើយ​រើ​ទូក​ចូល​ឆ្នេរ​ឬ​ឡើងគោក​នៅពេល​ព្យុះ​ណូរូ ជិត​មក​ដល់​នៅ​ពេល​វា​កំពុង​វាយប្រហារ​​ហ្វីលីពីន​។​

​ការពន្យារពេល​ប្រមូល​ផល​នេះ​បង្កើន​ហានិភ័យ​ចំពោះ​ការ​ផ្គត់ផ្កង់​សកល នៅពេល​តំលៃ​ការ​ហ្វេ​រ៉ូ​ប៊ូ​ស្តា​បាន​ឡើង​រួចជាស្រេច​ទៅ​ហើយ​នៅ​ប៉ុន្មាន​ខែ​មកនេះ​៕

​ព្យុះ​ណូរូ កំពុង​សំដៅ​វៀតណាម​ក្នុង​ល្បឿន​ខ្យល់​១៦៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

​អ្នកស្រុក​នៅ​វៀតណាម​កណ្តាល​បាន​ត្រៀម​ប្រឈម​ព្យុះ​ណូរូ ដោយ​ពង្រឹង​ផ្ទះ​និង​រើ​ទូក​ឡើងគោក​