ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបន្ទាយមានជ័យ ​បានឱ្យដឹងថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រយៈពេល ២​ថ្ងៃ កន្លងមកនេះ មាន​ភ្ញៀវទេសចរ​ជាតិ ចំនួន​ជាង ២ ម៉ឺន​នាក់ ភ្ញៀវ​បរទេស តិចតួច ទៅ​ទស្សនា​កម្សាន្ត តាម​រមណីយដ្ឋាន​នានា នៅ​ខេត្តបន្ទាយមានជ័យ​។ ចំនួន​នេះ គឺមាន​ច្រើន បើ​ធៀប​នឹង​អំឡុង វិបត្តិ​សាកល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ២​ឆ្នាំ កន្លងមក​។​

​លោក​ឈឿ​ម សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា ថ្ងៃទី​២៦ ខែកញ្ញា​ថាៈ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ មាន​ចំនួន ១៨.៨៣៦ នាក់ ភ្ញៀវទេសចរ​ជាតិ​ចំនួន ១៨.៨៣២ នាក់ ភ្ញៀវទេសចរ​បរទេស ចំនួន ៤ នាក់ ។​

​ចំណែក​កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ មាន​ចំនួន ៤.៧៨៥ នាក់ ភ្ញៀវទេសចរ ជាតិ ចំនួន ៤.៧៨២ នាក់ ភ្ញៀវទេសចរ​បរទេស ចំនួន ៣ នាក់ ។​

​លោក​បាន​បន្តថាៈ ភ្ញៀវ​ភាគច្រើន ទៅលេង​នៅ​តំបន់​មានទឹក និង​រមណីយដ្ឋាន​កែច្នៃ​។ ឯ​តាម​ប្រាសាទ​បូរាណ និង​កន្លែង​ផ្សេងទៀត មាន​តិច ៕/V​