៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​៖ មនុស្ស ២៧​នាក់ ស្លាប់ និង​របួស ៥៧ នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​ថ្ងៃទី ២៤-២៥-២៦ ខែកញ្ញា ឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន ៣៤ លើក បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២៧ នាក់ បាត់បង់​ជីវិត និង​របួសធ្ងន់​ស្រាល ចំនួន ៥៧ នាក់ ដោយ​ក្នុងនោះ​របួសធ្ងន់ ចំនួន ៣៤ នាក់ និង​ស្រាល​ចំនួន ២៣ នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២​។​