ដោយ:វណ្ណៈ/ព្រះសីហនុ: មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានអះអាងថា នាឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌដែលមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៤- ២៦ ខែកញ្ញាឆ្នាំ២០២២នេះ មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដ ខេត្តទេសចរមួយនេះចំនួនជាង ៨៤.០០០នាក់ ។តួលេខនេះបង្ហាញថា មានការកើនឡើងជាង៥ភាគរយ បើធៀបនឹងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១។

ឆ្នាំនេះភ្ញៀវទេសចរសរុប ៨៤.៥៥៧នាក់។ក្នុងនោះមាន៖ភ្ញៀវជាតិ ៨២.០០១នាក់ កើនឡើង ៥,០៣ភាគរុនិងភ្ញៀវបរទេសសរុប ២.៥៥៦ នាក់ កើនឡើង ៤,៤១ភាគរយ។

ទន្ទឹមនឹងនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដោយបានប្រើប្រាស់កម្លាំងសមត្ថកិច្ច ធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕សរន