ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៧​ឆ្នាំ​កម្ពុជា​នឹងចូលរួម​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ AFC U17 Championship 2023 Qualifiers នៅ​ប្រទេស​អូស្ដ្រាលី​។​

​ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់ ៩ ខែតុលា ឆ្នាំ​២០២២​។ កម្ពុជា​ស្ថិតក្នុង​ពូ​ល​ជាមួយ​ចិន​ ​អូស្ដ្រាលី និង​ប្រទេស Northern Mariana Islands​។​

ក្នុង​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី​៥ ខែតុលា​កម្ពុជា​ជួប​ប្រកួត​ជាមួយ​ប្រទេស​ចិន​នៅ​កីឡដ្ឋាន​ Shepparton Sport City ថ្ងៃទី​៧ ខែតុលា​កម្ពុជា​ប្រកួត​ជាមួយ​អូស្ដ្រាលី​នៅ​កីឡដ្ឋាន​ដដែល និង​ថ្ងៃទី​៩ ខែតុលា​កម្ពុជា​ប្រកួត​ជាមួយ Northern Mariana Islands នៅ​កីឡដ្ឋាន​ដដែល​ដែរ ៕​