​ដោយៈ វ​ណ្ណះ​/​ព្រះសីហនុៈ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំ​២០២២​នេះ លោក​អភិបាលខេត្ត និង​លោកស្រី​បាន​នាំយក​ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​បុគ្គលិក​អនាម័យ​ក្រុង បុគ្គលិក​សម្អាត​ឆ្នេរ បុគ្គលិក​ក្រុមហ៊ុន​សំរាម KSWM ឆ្មាំ​សមុទ្រ និង​ប្រជា​ការពារ​ក្រុង​-​សង្កាត់​ក្នុង​ម្នាក់ៗ​ទទួលបាន​១០​ម៉ឺន​រៀល ជាការ​លើកទឹកចិត្ត ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្អាត​អនាម័យ​ឆ្នេរសមុទ្រ​របស់​យើង​ឱ្យមាន​បរិស្ថាន​ល្អ និង​សោភ័ណភាព​ស្រស់ស្អាត​ជាប្រចាំ ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលមក​កំសាន្ត​កាន់តែ​ច្រើនឡើង​។​

​ការផ្តល់ជូន​រង្វាន់​លើកទឹកចិត្ត​បាន​ប្រព្រឹត្តឡើង​នៅ​ឆ្នេរ​អូរ​ឈើទាល នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ ខណៈ​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោកស្រី លោក​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ព្រះសីហនុ និង​លោក​លោកស្រី​ជា​នាយក​ទីចាត់ការ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​អនាម័យ​ក្រុង បុគ្គលិក​សម្អាត​ឆ្នេរ បុគ្គលិក​ក្រុមហ៊ុន​សំរាម KSWM ឆ្មាំ​សមុទ្រ និង​ប្រជា​ការពារ​ក្រុង​-​សង្កាត់​៕

​ភ្ញៀវ​ទេសចរណ៍​ជាតិ​,​អន្តរជាតិ​ដែល​បាន​ទៅលេង​កំសាន្ត​នៅ​ទីក្រុង​ព្រះសីហនុ កោតសរសើរ​ដល់​ការដឹកនាំ​រៀបចំ​សណ្តាប់ធ្នាប់ តំបន់ឆ្នេរ​សមុទ្រ​បានល្អ ប្រកបដោយ​អនាម​យ័​បរិស្ថាន​ល្អ​៕​