ដោយៈបូកគោ / កំពត.កែបៈ គិតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដែលជាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពត បានទទួលភ្ញៀវចូលមកកម្សាន្ត ជិតប្រាំបីម៉ឺននាក់ ខណៈដែលរយៈពេល ៣ថ្ងៃដូចគ្នានេះ ខេត្តកែបមានភ្ញៀវជិត ១២ ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ភ្ញៀវចូលមកលេង និងស្នាក់អាស្រ័យក្នុងខេត្ត មានចំនួន ៧៧.៥៤៨ នាក់។ ក្នុងនោះ អ្នកទេសចរជាតិមាន ៧៦.២៩៦ នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន ១.២៥២ នាក់ ។

ដូចគ្នានេះដែរ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថាៈ គិតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដែលជាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកែប ទទួលអ្នកទេសចរ បានចំនួន ១១៦.៧៧៦ នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ១១៥.៧១៤ និងអ្នកទេសចរបរទេសផ្ទៃក្នុង មានចំនួន ១.០៦២ នាក់៕/V