ដោយៈ បាយ័ន/សៀមរាបៈ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប និងអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប និងលោកស្រី អ៊ុន វុនលី បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារប្រជាជន ដែលកំពុងរងគ្រោះដោយទឹកជំនន់ប្រឈមនឹងការខ្វះខាតស្បៀង ក្នុងស្រុកក្រឡាញ់ ចំនួន ៨ឃុំ ៥៨ភូមិ ស្មើនឹង ៥១១ គ្រួសារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

អំណោយដែលបានចែកជូន រួមមាន ត្រីខកំប៉ុង ចំនួន ៦០០យួរ អង្ករចំនួន ១៥តោន និងថវិកា ចំនួន ២០លានរៀល៕/V