អ្នកនយោបាយ​១៣៣​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ម៉ិ​ក​ស៊ិ​ក​

1065
ចែករម្លែក

ក្រុមហ៊ុនពិគ្រោះយោបល់ច្បាប់Etellekt បាននិយាយថា ​យ៉ាងហោចណាស់អ្នកនយោបាយចំនួន១៣៣នាក់នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការបោះឆ្នោតនៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យទី២៤មិថុនា ស្របពេលដែលអំពើហិង្សានយោបាយនៅប្រទេសនេះ បានកើនឡើង។

ការសម្លាប់ ដែលភាគច្រើនបានសំដៅលើក្រុមអ្នកនយោយបាយថ្នាក់មូលដ្ឋាននិង ក្រុមមេជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលនៅប្រទេសនេះ ត្រូវបានកត់ត្រារវាងខែកញ្ញា គឺនៅពេលដែលការចុះឈ្មោះបេក្ខជនបានបើកធ្វើឡើង និងការបិទការឃោសនាកាលពីថ្ងៃពុធ នៅពេលដែល អភិបាលក្រុងស្តីទីម្នាក់ ត្រូវបានសម្លាប់
នៅរដ្ឋMichoacan។

សារព័ត៌មានAFP បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨មិថុនាថា ជនរងគ្រោះទាំងនេះ រួមបញ្ជូលទាំងបេក្ខជន៤៨នាក់ដែលឈរឈ្មោះសម្រាប់តំណែងអភិបាលក្រុង អំឡុងពេលធ្វើយុទ្ធនាការឃោសនានេះ។

លោក Ruben Salazar ប្រធានក្រុមហ៊ុនពិគ្រោះយោបល់ច្បាប់នេះ បាននិយាយថាយ៉ាងតិចណាស់៧១ភាគរយនៃការវាយប្រហារទាំងនេះ គឺប្រឆាំងក្រុមមន្ត្រីដែលត្រូវបានជ្រើសរើសនិង ក្រុមបេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។

អំពើហិង្សាខ្លាំង បានកើតឡើងជាបន្តបន្ទាប់នៅប្រទេសម៉ិកស៊ិកចាប់តាំងពីរដ្ឋាភិបាលនេះ បានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនកាលពីឆ្នាំ២០១៦ ។

ចាប់តាំងពីពេលនោះមក មនុស្សជាង២០០.០០០នាក់ត្រូវបានសម្លាប់ និងមនុស្ស៣០.០០០នាក់បានបាត់ខ្លួន។

ប្រទេសម៉ិកស៊ិក នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សមាជិកសភានិងមន្រ្តីមូលដ្ឋានថ្មីនៅថ្ងៃអាទិត្យ (ទី១ខែកក្កដា) ឆ្នាំ២០១៨៕ដោយ៖សុខា/sn

ម៉ិ ក ស៊ិ ក នឹងធ្វើ ការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី សមាជិកសភា និង មន្ត្រី មូលដ្ឋាន ថ្មី នៅ ថ្ងៃអាទិត្យ ( ទី ១ ខែកក្កដា ) ឆ្នាំ ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម