​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តព្រះវិហារ កាលពី​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ បានឱ្យដឹងថាៈ ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​កម្សាន្ត នៅតាម​រមណីយដ្ឋាន​គោលដៅ​នៅ​ទូទាំង​ខេត្តព្រះវិហារ ដោយ​គិត​ក្នុង​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ ដល់ ២៦ ខែកញ្ញា ឆ្នាំ​២០២២ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ខេត្តព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ១៣.៥៦៤ នាក់ ធៀប​នឹង​ឆ្នាំ​២០២១ មាន​ចំនួន ១២ ៦៨៦ នាក់ កើនឡើង ៦,៩២% ក្នុងនោះ​ភ្ញៀវ​ជាតិ ១៣.៤៦១ នាក់ ធៀប​នឹង​ឆ្នាំ​២០២១ មាន​ចំនួន ១២.៦៥៩ នាក់ កើនឡើង ៦,៣៤% ភ្ញៀវ​បរទេស ១០៣ នាក់ ធៀប​នឹង​ឆ្នាំ​២០២១ មាន​ចំនួន ២៧​នាក់ កើនឡើង ២៨១,៤៨%៕ V / N