ដោយ:ពៅនិមល/ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ជូនដល់សាធារណជនថា ការអនុញ្ញាតឱ្​ប្រើប្រាស់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេលមួយខែនេះនឹងបើកឲ្យចរាចរណ៍គិតចាប់ ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ខាងមុខ។

នៅក្នុងសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដោយឥតគិតថ្លៃ រយៈពេលមួយខែខាងមុខនេះ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាគម្រោង សាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជានិងជាផ្លូវដែលតម្រូវឱ្យបង់ប្រាក់ សម្រាប់ការប្រើប្រាស់ផ្លូវនេះ។

ក្រសួងបានបន្តថាដើម្បីផ្សព្វផ្សាយនិងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ផ្លូវល្បឿនលឿនដល់សាធារណជនឱ្យបានទូលំទូលាយក្រសួងនិងក្រុមហ៊ុនវិនិយោគបានសម្រេចអនុញ្ញាតឱ្យសាធារណជនដែលជាអ្នកបើកបរយានយន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដោយឥតគិតថ្លៃរយៈពេលមួយខែពេញនៃខែតុលាខាងមុខ។ N
សូមអានសេចក្តីជូនដំណឹងភ្ជាប់ជូនខាងក្រោម៖