​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​រយៈពេល​បី​ថ្ងៃ​កន្លងមក​ទៅនេះ​(២៤,២៥,២៦​ខែកញ្ញា​) មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​បានធ្វើ​ដំណើរ​កម្សាន្ដ​នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ប្រមាណ ១៤៣.៤៧០​នាក់​។​នេះ​បើ​យោងតាម​ប្រភព​មន្ទីរ​ទេសចរណ៍​ខេត្ត​។​

​ប្រភព​ដដែល​បាន​បង្ហាញថា ក្នុងចំណោម​ភ្ញៀវទេសចរ​ខាងលើ​មាន​ប្រមាណ​១៤០.០០០​នាក់​ជា​ភ្ញៀវទេសចរ​មកពី​តាម បណ្តា​ខេត្ត ដែល​ស្មើ​ប្រមាណ ៥៥-៦០​ភាគរយ​។ ពោល​ពី​៧​ម៉ឺន​នាក់​ទៅ​៨​ម៉ឺន​នាក់​ដែល​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណ​:​គ្រួសារ​។ ក្នុងនោះ រមណីយដ្ឋាន​អង្គរ​ចំនួន​ប្រមាណ ៨៥.០០០​នាក់ រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន មាន​ប្រមាណ ៤.៦០០​នាក់ តំបន់​ទន្លេសាប​មាន​ចំនួន​ប្រមាណ ១៥.០០០​នាក់​សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​និង​តំបន់​ផ្សេងៗ​មាន​ចំនួន​ប្រមាណ ៣៥.៤០០​នាក់​។​

​មន្ទីរ​ទេសចរណ៍​ខេត្ដ​បាន​បន្តថា ក្នុង​ចំនួន​ខាងលើ​ក៏មាន​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៣.៤៧០​នាក់​។​ក្នុង​ពិធីបុណ្យ​ប្រពៃ​ជាតិ​នេះ អ្នកទេសចរ​បាន​សម្ដែង​ការសប្បាយរីករាយ​ក្នុង​ការដើរ​កម្សាន្ដ​នៅ​រមណីយដ្ឋាន​អង្គរ​ខណៈ​ខកខាន ចំនួន​ពីរ​ឆ្នាំកន្លងមក​ដោយសារ​កា​រ​រីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ​១៩​។​ដំណើរ​កម្សាន្ដ​នា​ឆ្នាំនេះ​បង្ហាញថា​រាជរដ្ឋាភិបាល​បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​ចំពោះ​ផ្លូវថ្នល់ ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពួកគេ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទេស​ចរណ៍​។​

​រដ្ឋបាល​ខេត្តសៀមរាប​បាន​គូសបញ្ជាក់ថា​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​ភ្ញៀវទេសចរ​ជាច្រើន​មានការ​លើកសរសើរ​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​រមណីយដ្ឋាន​នានា​ដែលមាន​លក្ខណៈ​ល្អប្រសើរ​ជាពិសេស​នៅ​រមណីយដ្ឋាន​អង្គរ​ដែលមាន​កំណើន​ទេសចរ​គួរឱ្យកត់សម្គាល់​៕ N


​រូបភាព​៖ ( ដំណើរ​កម្សាន្ត​របស់​ព​ល​រដ្ឋ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ) ​រូបភាព ហ្វេ​ស​ប៊ុ​ក​