ដោយៈតារារិទ្ធ(ភ្នំពេញ)ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុននិងភរិយារបស់ លោក អាបេ ស៊ីនហ្សូ ផងដែរ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានពាំនាំនូវព្រះរាជបន្ទូលពីព្រះមហាក្ស ត្រនិងព្រះមហាក្សត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាលជប៉ុននិងក្រុមគ្រួសាររបស់ អា បេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុននិងភរិ យាលោកអាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវការសោកស្តាយប្រក បដោយភាពក្រៀមក្រំជាទីបំផុត ។

សម្តេចតេជោបានគូសបញ្ជាក់ថាមរណភាពរបស់លោក អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេចក៏ដូច ជាប្រជាជនកម្ពុជាទាំងមូល។

សម្តេចតេជោហ៊ុន សែន បានមានប្រសាស ន៍ថាលោក អាបេ ជាមេដឹកនាំមួយរូបដែលមានគុណបំណាច់យ៉ាងធំធេងសម្រាប់កម្ពុ ជា៕