ដោយ៖តារារិទ្ធ(ភ្នំពេញ)លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishidaបានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា ក្នុងេជំនួបពិភាក្សាការងារមួយនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ២០២២ នៅទីក្រុងតូក្យូប្រទេសជប៉ុនថាការងារដែលត្រូវធ្វើបន្តគឺកិច្ចសហការ លើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនប ង្កើតរោងចក្រផលិតរថយន្តតូយ៉ូតានៅប្រទេសកម្ពុជានាពេលខាងមុខលោកនាយករដ្ឋមន្រ្តីបានស្នើសម្តេចបន្តគាំ ទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតផលិតកម្មនៅប្រទេសកម្ពុជា ។នេះបើយោងតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។

នៅក្នុងជំនួបមុនការចាកចេញមកកាន់ប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាសម្តេចសង្ឃឹមថានឹងបានជួបលោក គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅ កម្ពុជាដែលសម្តេចសូមអញ្ជើញលោក គីស៊ីដា ហ្វុមិអូ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានជប៉ុននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅកម្ពុជានាខែវិច្ឆិកាខាងមុខនេះ។

សម្តេចបានថ្លែងអំណរគុណចំពោះលោក គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះនិងថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែង សន្ទរកថាលើកពីការចូលរួមជាវិភាគទានពាក់ព័ន្ធនឹងប្រទេសកម្ពុជាជាពិសេសក្នុងក្របខណ្ឌការរក្សាសន្តិភាពដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូង មកជួយដល់កម្ពុជាក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិហើយលោកក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅ ក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។

សម្តេចក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះនឹងបន្តចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។

លោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណសម្តេចតេជោដែលបានអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ានជប៉ុននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិ កាខាងមុខនេះ ។លោកក៏បានលើកពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុនកម្ពុជាផងដែរជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែខេត្តព្រះសីហនុ និង បានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ចជាពិសេសជប៉ុននឹង បង្កើតរោងចក្រផលិតរថយន្តតូយ៉ូតានៅប្រទេសកម្ពុជា និង បានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតឡើងនៅប្រទេសកម្ពុជា ។

លោកនាយករដ្ឋមន្ត្រីជប៉ុនបន្តថាទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុនកម្ពុជាជាពិ សេសធ្វើយ៉ាងណាបង្ហាញការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធហើយឆ្នាំក្រោយជាខួប ៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ានជប៉ុនលោកក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ ។

លោក គីស៊ីដា បានគូបបញ្ជាក់ថាលោកពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ាគួរឱ្យព្រួយបារម្ភហើយជប៉ុ ននឹងបន្តគាំទ្រដល់ការខិតខំរបស់អាស៊ានទាំងឡាយ ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញលោកបានគូបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោជាពិសេសពាក់ព័ន្ធនឹងបញ្ហា នុយក្លេអ៊ែរនិងការចាប់ចំរិតប្រជាពលរដ្ឋជប៉ុន ដែលជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុនក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ានយើងនឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ ។ ចំពោះបញ្ហាផ្សេងៗទៀតដែលលោកនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងសម្តេចតេ ជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើង នឹងបន្តធ្វើការជាមួយគ្នានៅពេលខាងមុខទៀតហើយសម្ដេចរំពឹងថានឹងទទួលលោកនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ៕