​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អម​ដំណេ​ី​រ​ដោយ​លោក អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង គ្រោះមហន្តរាយ​ខេត្ត ព្រមទាំង​ក្រុមការងារ​មន្ត្រី​បច្ចេកទេស​ថ្នាក់ជាតិ (​គ​.​ជ​.​គ​.​ម​) មន្ត្រី​ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ស្រុក ឃុំ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ជំនន់ ទឹកភ្លៀង នៅ​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ និង​ទឹកជំនន់ នៅ​ភាគ​ខាងកើត ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ភ្នំស្រុក នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ។​

​បេស​សកម្ម​គ្រា​បន្ទាន់​នេះ គឺ​ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​ចែក​ស្បៀងអាហារ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ​សរុប ២៧៩ គ្រួសារ​។​

​អំណោយ​ទាំងនោះ បានផ្ដល់​ជូន​ក្នុង​១​គ្រួសារ ទទួលបាន​អង្ករ ១០ គីឡូក្រាម​មី​១០​កញ្ចប់ ត្រីខ ៥​យួរ ទឹកស៊ីអ៊ីវ ៣​យួរ និង​ទឹកត្រី ៣​យួរ ៕

​លោក អ៊ុំ រាត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព និង​មាន អនាម័យ​ឲ្យ​បានល្អ គឺ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ត្រូវ​ប្រុងប្រយ័ត្ន​សត្វ​អ​សិរ​ពិស ទិច​ឬ​ខាំ ជាងនេះទៀត ការពារ​កូនចៅ​តូចៗ មនុស្ស​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ កុំ​ឲ្យ​លេង ឬ​ចុះ​ទឹក ដោយ​គ្មាន​មនុស្ស​ធំ​ពេញកម្លាំង​នៅក្បែរ ដើម្បី​បង្ការ​គ្រោះថ្នាក់ ជាយថាហេតុ​។​

​ចំណែក លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ នៅ​ថ្ងៃទី​២៨ ខែកញ្ញា នេះ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ នៅ​ឃុំ​ទឹកជោរ បើ​មាន​បញ្ហា​សុខភាព​បឋម សូម​អញ្ជើញ​ទៅ ពិគ្រោះ ពិនិត្យ​សុខភាព និង​ទទួល​សេវា ឬ​ថ្នាំសង្កូវ នៅ​មណ្ឌល​សុខភាព តា​ប៉ុន នៃ​ឃុំ​ទឹកជោរ ៕/V​