ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ មាន​ភ្លៀង​ធ្លាក់​មក​ច្រើន ដោយមាន​ការយកចិត្ត​ទុកដាក់ ពី​សំណាក់​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​បញ្ជា​ដល់​អាជ្ញាធរ​សង្កាត់ និង​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ សង្កាត់ ឱ្យ​ចុះ​កាយ​សំរាម តាម​មាត់​លូ នៅលើ​បណ្ដោយ​ផ្លូវ​២៤៥ (​ស្ដុ​ប​កោសដូង​) និង​តាមផ្លូវ​ផ្សេងទៀត សង្កាត់​ទាំង​១០ ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក បើកមុខ​ទឹក ដើម្បីឱ្យ​ទឹកភ្លៀង ដែល​ស្ទះ​បាន​ហូរ​ចុះ​អស់ ព្រមទាំង​អាច​បញ្ចៀស​ការលិចលង់​តាម​ដងផ្លូវ ដែល​ប្រជាពលរដ្ឋ ធ្វើដំណើរ​ផងដែរ​៕ V / N