​ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ រដ្ឋបាល​ឃុំ​រណសិរ្ស បាន​ដឹកនាំ​កម្លាំង​សាមគ្គី រួមមាន ព្រះសង្ឃ ប្រជា​ការពារ ប្រជាពលរដ្ឋ ចំណុះឱ្យ​ឃុំ​រណសិរ្ស បាន​ចុះ​សាសង់​ស្ពានឈើ សម្រាប់់​ការធ្វើដំណើរ​ឆ្លងកាត់រ​វៀង ខេត្តព្រះវិហារ ត​ភ្ជាប់​ទៅនឹង​ខាង​ខេត្តកំពង់ធំ មាន​ប្រវែង​ចំនួន​ជាង ២០០ ម៉ែត្រ ដែល​បាន​ខូចខាត​ទាំងស្រុង នាំឱ្យ​ការធ្វើដំណើរ​ទៅមក មិនបាន​ជាច្រើន​ថ្ងៃ​។​

​ក្នុង​ការចុះ​ប្រតិ​ប​ត្ត​ការ​សាសង់​ស្ពានឈើ​នេះ​ផងដែរ ដឹកនាំ​ផ្ទាល់​ដោយ​លោក គុណ សា​វុ​ទ្ធិ មេឃុំ​រណសិរ្ស លោក អ៊ួ​ន តោន មេ​ប៉ុស្តិ៍​ឃុំ​រណសិរ្ស ព្រះគ្រូ​ចៅអធិការ​វត្ត ប្រាសាទព្រះខ័ន និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ តាម​ភូមិ​ចំណុះ ក្នុង​ឃុំ​រណសិរ្ស ជាច្រើន​នាក់​។​

​ព្រះគ្រូ សោភ័ណរ​ត្ខិ​ត នាត សុ​ផានិត ព្រះ​រាជាគណៈ គណៈមហានិកាយ និង ជា​ព្រះ​វិន័យធរ​សាលា​អនុគណ​ស្រុក​សង្គម​ថ្មី និង​ព្រះគ្រូ​ចៅអធិការ វត្ត​ប្រាសាទព្រះខ័ន និង​ជា​ព្រះ​អនុប្រធាន​កិត្តិយស អនុសាខា​សមាគម សិស្ស និស្សិត បញ្ញវ័ន្ត ក្មេង​វត្ត ស្រុក​សង្គម​ថ្មី បាន​ជួយឧបត្ថម្ភ​គាំទ្រ ផ្គត់ផ្គង់​នូវ​ស្បៀងអាហារ​ហូបចុក មួយថ្ងៃ ៣ ពេល ចំនួន​ពីរ​ថ្ងៃ ដល់​បងប្អូន​ក្នុងការ​សាងសង់​ស្ពាន ជូន​ប្រជាពលរដ្ឋ ក្នុង​ទឹកដី​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​នេះ​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទព្រះខ័ន បាន​មាន​សង្ឃដីកា​ថាៈ ទាំងនេះ គឺជា​កម្លាំង សាមគ្គី​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​សាងសង់​ស្ពាន តាម​តំបន់​ដែល​ត្រូវ​ទឹក ហូរ​ផ្តាច់​ផ្លូវ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ហេតុនេះហើយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ បណ្ដោះអាសន្នរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ពី​ខេត្តព្រះវិហារ ទៅ​ខេត្តកំពង់ធំ ឆ្លងកាត់​តាម​ស្រុក​សង្គម​ថ្មី ទៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ នេះឯង​៕ V/ N