ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំព្រែកហ្លួង ទាំងអស់មានសេចក្តីតក់ស្លុត និងរន្ធត់ចិត្តក្រៃលែង ដោយទទួលដំណឹងថា ព្រឹទ្ធមហាឧបាសិការ ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាជីដូនក្មេក និងជីដូន ឯកឧត្ដម កែវ សុទ្ធា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកឯកភ្នំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រែកហ្លួង បានទទួលមរណភាព នៅវេលាម៉ោង ០០:១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជម្មាយុ ៩០ឆ្នាំ។

មរណភាពរបស់ ព្រឹទ្ធមហាឧបាសិការ ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូនក្មេក ជីដូន និងជីដូនទួត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ គុណធម៌ល្អប្រពៃ បានពលិកម្មជាច្រើន ទាំងកម្លាំងកាយចិត្ត ប្រឺងប្រែង ថ្នាក់ថ្មម ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន ចៅ និងក្រុមក្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អ ប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ និងបានរួមចំណែកកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអាចបំភ្លេចបាន។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងគុណបុណ្យព្រះរតនត្រ័យ តាមជួយបីបាច់ថែរក្សារដល់ដួងវិញ្ញាណក្ខន្ទ ព្រឹទ្ធមហាឧបាសិការ ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕